ខេត្តកំពង់ចាម ៖ ករណីហិង្សាដោយចេតនា ដែលបង្កសកម្មភាពឡើងដោយក្មេងទំនើងមួយក្រុម កាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចព្រៃម៉ៃសាក់ តំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូច ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក ព្រមទាំងកម្លាំងប្រចាំការគោលដៅ ចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមានដាវចំនួន០១ និងម៉ូតូជាមធ្យោបាយជិៈធ្វើសកម្មភាពចំនួន ០២គ្រឿង ។
ករណីហិង្សាដេញកាប់គ្នា បង្កឡើងដោយក្មេងទំនើងមួយក្រុមនេះ រួមមាន ៖
១. ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (ជនដៃដល់) អ្នកកាន់ដាវ ។
២. ឈ្មោះ សារុំ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
៣. ឈ្មោះ រិទ្ធ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ ។
(អ្នកទាំងបីនាក់ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម) ។
៤. ឈ្មោះ ហ៊ីម ស្រ៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទំលំនៅភូមិតាអុក ឃុំ
បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៥. ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
៦.ឈ្មោះ ដឿន ខ្និល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (អ្នកកាន់ដាវ) ។
(ទាំងពីរនាក់ មានទីលំនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មធ្យោបាយ ម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន០១គ្រឿង, ម៉ាកវីនន័រ ចំនួន០១គ្រឿង និងម៉ាកអ៊ិចស៊ិនធ័រ ចំនួន០១គ្រឿង)
ក្រុមជនបង្កខាងលើនេះ បានធ្វើសកម្មភាពព្រួតគ្នាជិះម៉ូតូដេញកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀត រួមមាន ៖
- ឈ្មោះ សៀ កែវឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (រងរបួស ដោយសារដួលម៉ូតូ) ។
- ឈ្មោះ ណុល ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
- ឈ្មោះ ហេង តុងផេង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
- ឈ្មោះ អន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
- ឈ្មោះ ស៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
- ឈ្មោះ ណា រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។
- អ្នកទាំង០៦នាក់ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
- ឈ្មោះ ហាក់ ម៉េងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (មានទីលំនៅភូមិក្រូច
- ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម) ។
- ឈ្មោះ ទិន សុផានិត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូតាថុក
- ឃុំថ្មពូន ស្រុកព្រៃឈរ (រងរបួស) ។
- ឈ្មោះ នូ រ៉េន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសក្បាល) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
មូលហេតុដែលនាំអោយកើតអំពើហិង្សានេះ គឺបណ្ដាលមកពីជិះម៉ូតូប្រជែងឌឺដងដាក់គ្នា ខណៈពេលជនរងគ្រោះ នាំគ្នាចេញពីលេងកំសាន្ត ចំណុចក្បាលទឹក តំបន់រមណីយដ្ឋានទឹកឆា ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច នាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀត សមត្ថកិច្ចយើងកំពុងតែស្វែងរក យកមកអនុវត្តតាមនីតិវិធីច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព