Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទៀត​ហើយ​បងប្អូន ! ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា សូម​ប្រយ័ត្ន​បាតុភូត​ធម្មជាតិ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ ២០២០ នឹង​បន្តដំណើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង រួច​ចូល​ប្រទេស​វៀតណាម​ភាគ​កណ្ដាល កៀក​ព្រំ ប្រទល់​ភាគ​ខាងជើង ។

ក្រសួង​បាន​បញ្ជាក់​ថា តាម​រយៈ​តាមដាន​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បង្កើន​ល្បឿន បក់​មក​លើ​កម្ពុជា ។ សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​វិ​វត្ត​ខ្លួន​ជា​បន្ត បន្ទាប់​ទៅ​ជា​វិ​សម្ពាធ​ទាប​រួច​នឹង​ទៅ​ជា​កូន​ព្យុះ ពេល​ដែល​ឆ្លងកាត់​ប្រទេស ហ្វី​លី​ពី​ន​។ ព្យុះ​នេះ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា នឹង​បន្តដំណើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង រួច​ចូល​ប្រទេស​វៀតណាម​ភាគ​កណ្ដាល កៀក​ព្រំ ប្រទល់​ភាគ​ខាងជើង ។

ចំពោះ​ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ១ – បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣៣°C ។ នៅ​ថ្ងៃ​ទី​១៦-១៨ ខែកញ្ញា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ ។ បន្ទាប់​ពី​នោះ​ភ្លៀង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។ ២- បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ។

៣- បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ធម្មជាតិ ដែល​អាច​កើត​មាន​ជា​អាទិ៍ មាន​តំបន់​ជាប់​ផ្លូវទឹក និង​ជាប់​ជួរ​ភ្នំ មូលហេតុ​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង ។ អ្នកដំណើរ និង​អ្នកនេសាទ​សមុទ្រ មូលហេតុ​ភ្លៀង​ខ្យល់ និង​រលក​សមុទ្រ​ដែល​អាច​មាន​កម្ពស់​ខ្ពស់ ពិសេស​ចាប់ពី​ថ្ងៃ​ទី ១៨-២១ ខែកញ្ញា​ផង​ដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9691478