យោងតាមរបាយការណ៍ផ្តាច់មុខពី Dispatch បានអោយដឹងថាតារាសម្ដែងស្រី Oh In Hye ត្រូវបានគេរកឃើញថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅពេលដែលនាងមិនដឹងខ្លួន។ អ្នកគាំទ្រជាច្រើននៅតែមានសង្ឃឹមរហូតដល់មានគេរាយការណ៍ថាតារាស្រីរូបនេះមិនអាចដឹងខ្លួនពីសន្លប់ឡើងវិញនោះឡើយ។
កាលពីពេលកន្លងទៅ មានសេចក្តីរាយការណ៍មកថា Oh In Hye បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងផ្ទះរបស់នាងនៅខុនដូដែលនាងស្នាក់នៅ។ អ្នកស្គាល់គ្នាបានរកឃើញនាងហើយបានហៅសេវាកម្មសង្គ្រោះបន្ទាន់ (១១៩) ។ Oh In Hye ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យភ្លាមៗដើម្បីទទួលការព្យាបាលបន្ទាន់និង CPR ។ មួយសន្ទុះក្រោយមកនាងហាក់ដូចជាបានធូរស្បើយដង្ហើមហើយតែចុងក្រោយនាងមិនអាចជាសះស្បើយពេញលេញនិងស្លាប់ដោយសារការគាំងបេះដូង។ ពិធីបុណ្យសពសម្រាប់តារាសម្តែងរូបនេះនឹងត្រូវធ្វើឡើងជាលក្ខណៈឯកជនហើយការបញ្ចុះសពនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា៕ ប្រភព៖ allkpop