នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេសចំនួន ៣ ២៥០នាក់។
អ្នកជំងឹថ្មីគឺជាបុរសជនជាតិថៃអាយុ ៥២ឆ្នាំ ធ្វើការជាជាងអគ្គិសនីនៅប្រទេសសិង្ហបុរី។ រូបគេបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី៦ ខែកក្កដា និងទទួលលទ្ធផលតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។
គិតមកដល់ថ្ងៃនេះប្រទេសថៃនៅមានអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៩៦នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post