ខេត្តស្វាយរៀង៖ ក្រុមអាជីវកររីករាយតម្លៃស្រូវបានថ្លៃគួរសម ពេលនាំចេញទៅប្រទេសវៀតណាម ទោះបីមានការផ្ទុះជំងឺកូវីដ-១៩ក៏ដោយតម្លៃស្រូវខ្មែរនៅតែមានតម្លៃគួរសម។
នៅព្រឹកថ្ងៃទី១៩ កក្កដា ២០២០ ក្រុមអាជីករបាននាំស្រូវចេញទៅប្រទេសវៀតណាមត្រង់ចំណុចប្រឡាយទាហ៊ាន ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌ក្នុង១ថ្ងៃប្រមាណ២៥០តោនទៅ៣០០តោន។
បើតាមក្រុមអាជីវករបានឲ្យដឹងថា ស្រូវដឹកមកពីខេត្តព្រៃវែងនិងស្រូវខេត្តស្វាយរៀង ស្រូវអ៊ីអ៊ែរ័បើទិញពីប្រជាកសិករនៅខេត្តព្រៃវែង ឬខេត្តត្បូងឃ្មុំ ១គីឡូក្រាមតម្លៃ៦៥០ទៅ៧០០រៀលបើទិញនៅខេត្តស្វាយរៀងដឹកដល់ចំណតទូក១គីឡូតម្លៃ៧៥០រៀលទៅ៨០០រៀលតាមពូជស្រូវ(ស្ងួត)លក់ទៅឲ្យវៀតណាម១គីឡូតម្លៃ៨៧០រៀល។
ស្រូវស្រែ ស្រូវស្មើ ស្រូវនាងម៉ិញ នាងអួក ម៉ុងម៉ាំង ស្មោងមាន់ក្នុង១គីឡូ៩០០រៀលទៅ៩៥០រៀល។ស្រូវក្រអូបទិញក្រៅខេត្តមកពីខេត្តព្រៃវែង១គីឡូតម្លៃ១,០០០រៀលដឹកមកដល់កំពង់ទូក១គីឡូតម្លៃ១,១០០រៀលទៅ១,១៥០រៀល ស្រូវផ្កាម្លិះ ១គីឡូតម្លៃ១,២០០រៀលទៅ១,៣០០រៀលតាមពូជស្រូវ(ស្ងួត)។
លោកថាច់រតនា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា ស្រូវនាំចេញទៅប្រទេសវៀតណាម រយៈពេល១ខែដោយគិតចាប់ពីថ្ងៃទី១៦ខែមិថុនាដល់ថ្ងៃទី១៦ខែកក្កដា ២០២០នេះស្រូវនាំចេញទៅប្រទេវៀតណាមតាមប្រឡាយទាហ៊ានជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ចំនួន៥,១៥០តោនក្នុង១ខែ។
នេះជាមោទនភាពសម្រាប់ប្រជាកសិករខ្មែរយើង បង្កបង្កើនផលស្រូវនៅរដូវប្រាំងដែលបានច្រូតកាត់ចាប់ពីដើមខែមិថុនារហូតមកដល់ខែកក្កដា២០២០នេះ ប្រជាកសិករមានស្រូវអង្ករផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយមានស្រូវនាំចេញទៅក្រៅប្រទេស ទោះបីមានការឆ្លងរីករាលដាលជំកូវីដ-១៩ផ្ទុះនៅលើពិភពលោកនិងនៅកម្ពុជាយើងក៏ដោយរាជរដ្ឋាភិបាលបានគ្រប់គ្រងបានគ្មានជម្ងឺកូវី១៩ឆ្លងតាមសហគមន៍ទេ ដូច្នេះ ប្រជាកសិករបានបង្កបង្កើនផលបានមានទន្និផលល្អប្រសើរ ហើយរដូវវស្សានេះប្រជាកសិករកំពុងបន្តធ្វើស្រែវស្សានិងដាំដំណាំយ៉ាងផុលផុះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព