ភ្នំពេញ÷បន្ទាប់មានបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ លោក
មា សុភាព អភិបាលរងខណ្ឌមានជ័យតំ
ណាងលោកពេជ្រ កែវ មុនីអភិបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនឹងមន្ត្រីពាក់ពន្ធ័ ចុះកាយដីដែលចាក់រំលោភលេី
ចំណីប្រឡាយលូប្រាំ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការកាយប្រឡាយខាងលេីនេះ លោក មា សុភាព បានបញ្ជាក់ថា ការចុះអនុវត្តន៍នេះធ្វេីការវាស់វែងត្រឹមត្រូវពីមន្រ្តីសុយោដី នឹងភូមិបាលខណ្ឌ រួមជាមួយនឹងមន្ត្រីជំនាញការិយាល័យសាធារណៈការខណ្ឌ ហេីយការអនុវត្តន៍មិនមែនតែ
មួយទីតាំងនេះគឺអោយតែសំណង់ណាឬក៏ទីតាំងណាដែលវាស់ទៅឃេីញថារំលោភបំពានលេី
សម្បត្តិសាធារណៈជាពិសេស
ប្រឡាយលូប្រាំនេះ គឺត្រូវតែរុះរេីនឹងកាយចេញជាធរមាន៕ដោយ សួង សាម