ខេត្តក្រចេះ ៖ បងប្អូនប្រជាកសិករតាមកោះភូមិ-ឃុំ-ស្រុកនៅខេត្តក្រចេះ ពួកគាត់មានភាពងាយស្រួលក្នុងការដោះដូរបន្លែ ត្រី សាច់ ដែលពួកគាត់ដាំដុះ និងនេសាទបាន ដោយមានទីផ្សារក្រមួនផែលើមាត់ទន្លេរ សម្រាប់តាំងលក់ចេញជារៀងរាល់ទៀបភ្លឺ ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ ។
បងប្អូនប្រជាកសិករបានប្រាប់ថា៖ ពួកគាត់លក់ដូរនៅផ្សារក្រមួននេះ គឺងើបតាំងពីម៉ោង១១យប់ ដើម្បីរៀបចំយកបន្លែ ត្រី សាច់យកមកលក់ ដោយបងប្អូនខ្លះមានបន្លែ ចម្រុះដាំដុះខ្លួនឯង ហើយប្អូនខ្លះទៀតក៏យកមកពីភ្នំពេញ ដើម្បីបោះបន្តជូនបងប្អូនដែលដឹកតាមម៉ូតូយកទៅលក់តាមនិគមន៌ជនបទ ។
លោក ក្លិន ដែលជាអ្នកលក់តាមម៉ូតូ គាត់បានលើកឡើងថា៖ រៀងរាល់ទៀបភ្លឺ មានអ្នកដឹកតាមម៉ូតូ រ៉ុម៉កមិនតិចជាង៣០០គ្រឿងទេក្នុងមួយយប់ៗ ដែលទៅដើរទិញបន្លែ ត្រី សាច់គ្រប់មុខពីបងប្អូនប្រជាកសិករ ដែលយកមកលក់នៅផ្សារក្រមួនផែលើមាត់ទន្លេនេះ ដើម្បីយកទៅលក់បន្តជូនបងប្អូនតាមស្រែ ចំការ ឆ្ងាយៗក្នុងគោលតាមមូលដ្ឋានដៅរៀងៗខ្លួនក្នុងខេត្តក្រចេះ គ្រាន់បានចំណេញបន្តិចបន្តួចដើម្បីដោះស្រាយការចាយវាយច្រចាំថ្ងៃ ។
ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ផ្សារក្រមួនផែលើមាត់ទន្លេខាងលើនេះ កន្លងមក ខាងអាជ្ញាធរខេត្តបានចុះធ្វើការណែនាំដល់ប្រជាអ្នកលក់ និងអ្នកទិញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់អោយបានត្រឹមត្រូវ ចៀសវាងកាត់បន្ថយនៅការរាំងស្ទះចរាចរណ៍ ពេលយប់ដោយសាររថយន្ត ម៉ូតូ សន្ដោងរ៉ុម៉កដឹកទំនិញ មកទទួលបន្លែរយកទៅលក់បន្តធ្វើអោយប៉ះពាល់សណ្ដាប់ផ្លូវសាធារណៈ ដោយសារកន្លងមកហៀរចេញមកផ្លូវរហូតដល់ផ្លូវភ្លោះមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។
សព្វថ្ងៃនេះ ដោយសារទទួលបានការណែនាំពីអាជ្ញាធរ ពួកគាត់បានលក់ដូរមានសណ្ដាប់ធ្នាប់វិញ ដោយអាជ្ញាធរខេត្តក្រចេះបានអោយពួកគាត់លក់ចូលក្នុងខាងលិចមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មិនមានការហៀចេញមកក្រៅទៀត ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព