ទីក្រុងអាថ៌កំបាំងទាំងប៉ុន្មាននេះគឺគ្មានអ្នកណាហ៊ានចូលទៀតទេក្រោយពីត្រូវបានបោះបង់ចោលហើយ។ វាគឺជាទីក្រុងហាមឃាត់ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏គួរឲ្យខ្លាចបំផុតលើពិភពលោក។តើមកពីហេតុអ្វី? ដឹងប្រវត្តិនៃទីក្រុងទាំងនេះអ្នកនឹងស្លុតចិត្តជាមិនខាន៖
១. ទីក្រុងបោះបង់ចោលនៅសង្កាត់ Oradour នៅប្រទេសបារាំង៖ទីក្រុងនេះត្រូវបានបំផ្លាញដោយកងទ័ពអាល្លឺម៉ង់នៅឆ្នាំ ១៩៤៤ ដែលអ្នកភូមិចំនួន ៦៤២ ត្រូវបានសម្លាប់យ៉ាងសាហាវនៅទីនោះ។ ការសម្លាប់រង្គាលនោះកុមារនិងស្ត្រីត្រូវបានគេយកទៅដាក់នៅព្រះវិហាររួចហើយដុតទាំងរស់ រីឯប្រុសគឺត្រូវបាញ់ប្រហារដោយគ្រាប់កាំភ្លើង។
បច្ចុប្បន្ននេះនៅសល់តែទីក្រុងចាស់ដែលអាចឲ្យគេមើលឃើញនូវការចងចាំនៃថ្ងៃដ៏ឃោរឃៅទាំងនោះ។
២. ទីក្រុងនៅកណ្តាលរដ្ឋ Pennsylvania សហរដ្ឋអាមេរិក៖ធ្លាប់តែជាទីក្រុងដែលសំបូរបែបក្នុងការរុករករ៉ែធ្យូងថ្មប៉ុន្តែនៅឆ្នាំ ១៩៦២ គឺមានអគ្គីភ័យឆាបឆេះយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះដែលចេញពីឡដុតសម្រាមនៅក្នុងទីក្រុងហើយវាក៏បានឆេះរាលទៅដល់ធ្យូងថ្មទាំងនោះដែលធ្វើឲ្យមានការឆេះកាន់តែខ្លាំងរាលទៅដល់គ្រប់ផ្ទះបើទោះបីជាមានការខំប្រឹងប្រែងព្យាយាមពន្លត់យ៉ាងណាក៏ដោយហើយវានៅតែបន្តឆេះរហូតដល់សព្វថ្ងៃដែលមានអាយុកាលជាង ៤០ ឆ្នាំមកហើយ។
ទាំងការពុលកាបូនម៉ូណូស៊ីតនិងការចម្លងរោគរួមទាំងកន្លែងខ្លះក៏មានដីបាក់ស្រុតជម្រៅរាប់រយហ្វីត។ក្រោយមកក៏ចេញបញ្ជាឲ្យបិទទីក្រុងនោះចោលតែម្តង។
៣. ទីក្រុង ក្រាកូ ប្រទេសអ៊ីតាលី៖ទីក្រុងដែលបោះបង់ចោលដោយជញ្ជាំងនាយុគសម័យកណ្តាលរបស់ក្រេកូដែលស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ៤០០ ហ្វីតត្រូវបានគេដាក់ឈ្មោះថា “ត្រូវបណ្តាសាដោយគ្រោះមហន្តរាយ” ។ តើវាជាគ្រោះរាំងស្ងួតដែលធ្វើឲ្យផលិតផលកសិកម្មមិនល្អ ការប្លន់ផ្ទះនិងទីបំផុតការរញ្ជួយដីធំៗជាច្រើនបានកើតឡើង។បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើន ហើយខូចខាតផងដែរដែលត្រូវស្តារឡើងវិញ។ ទីបំផុតទីក្រុងនេះក៏ត្រូវបានដួលរលំទាំងស្រុងនោះឆ្នាំ ១៩៦០។
៤. ទីក្រុង Shangji (San Zhi) តៃវ៉ាន់៖អាថ៌កំបាំងនៃទីក្រុងនេះបានចាប់ផ្តើមដោយគ្រោះថ្នាក់សំណង់មួយដែលបានសម្លាប់កម្មករជាច្រើនរហូតដល់បញ្ឈប់ការសាងសង់ជាច្រើនដង។និងព្រឹត្តិការណ៍ចម្លែកបំផុតដែលមនុស្សអះអាងថាបានឃើញ នៃផ្ទះត្រូវរើចេញដោយខ្លួនឯង។ ថ្វីត្បិតតែអ្នកសាងសង់ព្យាយាមសាងសង់ភូមិជាកន្លែងសំរាកលំហែក៏ដូចជាផ្ទះនៅលើទឹកក៏ដោយ។ទោះយ៉ាងណាក៏ដោយសំណង់នេះមានបញ្ហាមួយទៀតនៅផ្នែកចុងក្រោយ។
អ្នកភូមិក្នុងសង្កាត់ជឿថា ទីតាំងនោះមានអាថ៌កំបាំងដូច្នេះគ្មាននរណាហ៊ានចូលម្តងទៀតទេ។
៥. ទីក្រុង Pripyat , Chernobyl ប្រទេសអ៊ុយក្រែន៖វាជាទីក្រុងមួយដែលជួបសោកនាថកម្មមួយដែលបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងជាពេលវេលាដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រគឺជាការផ្ទុះ Chernobyl ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំមួយ។គ្រោះមហន្តរាយនេះគឺចាត់ទុកជាកំរិតទី ៧ ដែលជាកម្រិតខ្ពស់បំផុតនៃឧប្បត្តិហេតុនុយក្លេអ៊ែរអន្តរជាតិ។ បណ្តាលឲ្យជនរងគ្រោះលះបង់ជីវិត មានទាំងជំងឺមហារីក និងមួយចំនួនធំក្លាយជាជនពិការ។ ជាលទ្ធផលនៃការផ្ទុះនេះផេះវិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងបរិយាកាស។ គ្របដណ្តប់ភាគខាងលិចនៃសហភាពសូវៀត។ អឺរ៉ុបខាងកើត ខាងលិច ខាងជើង អ៊ុយក្រែន បេឡារុស្ស និងរុស្ស៊ី។ប្រជាជនជាង ៣៣៦.០០០ នាក់ត្រូវជម្លៀសចេញពីតំបន់នោះក្នុងគ្រាអាសន្ន។ មនុស្សជាង ៦០០.០០០ នាក់បានរងផលប៉ះពាល់ដោយផ្ទាល់ពីការផ្ទុះនេះដែល ៥៦ នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីការផ្ទុះប៉ុន្តែការស្លាប់ដោយសារជំងឺមហារីកដោយសារការប៉ះពាល់វិទ្យុសកម្មអាចមានដល់ទៅ ៤០០០ នាក់ហើយនោះជាកន្លែងដែលខ្សែភាពយន្ត Chernobyl បានកើតនៅទីនោះផងដែរ៕ ដោយ៖ Orchid