Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច​តេ​ជោ ផ្ដល់​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​ដល់​ពលរដ្ឋ​ខេត្តព្រៃវែង​ដែល​ពី​មុន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

ខេត្តព្រៃវែង ៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​ជូន​ផ្លូវ កៅស៊ូ និង​ផ្លូវ​បេតុង ដែល​ពី​មុន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​មុន​នេះ​បន្តិច ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​បាន​អរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ដោយ​ទទួល​បាន​សមិទ្ធផល​ថ្មី​ដែល​ពុំ​ធ្លាប់​មាន ហើយ​ផ្លូវ​ពីរ​ខ្សែ​នេះ អាច​ចាត់​ទុក​ថា ជា​ប្រវត្តិសាស្ត្រ​របស់​ខេត្តព្រៃវែង ផ្លូវ​កៅស៊ូ​រលោង​ស្រិល ជា​ផ្លូវ​វៀង​ក្រុង​ព្រៃវែង ដែល​ប្រែក្លាយ​ដី​វាលស្រែ​ទៅ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ។

ចំណែក​ផ្លូវ​បេតុង​ថ្មីស្រឡាង​ជា​ផ្លូវ​និគម​ន៍​ជនបទ ទឹក​លិច​រាល់​ឆ្នាំ​ទទឹង​បី​ម៉ែត្រ​ស្ទើរតែ​ដើរ​មិន​ចង់​រួច បច្ចុប្បន្ន​ក្លាយជា​ផ្លូវ​ថ្ម​រឹង​មាំ​ទំហំ​ធំ លូន​កាត់​កម្រាលព្រំ​ពណ៌​បៃតង​ពី​ភូមិ​ទ្រា ទៅ​ភូមិ​កាឡី​ខាងត្បូង ឃុំ​ឈើ​កាច់​នឹង​ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង ៕

from: https://tnaot.com/km/m/detail/article/9690176