Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិឥណ្ឌាម្នាក់បានលង់ទឹកស្លាប់នៅឆ្នេរ pattaya

យោងតាមមន្ត្រីប៉ូលិស​បានឱ្យដឹងថាបុរសជនជាតិឥណ្ឌាម្នាក់បានលង់ទឹកស្លាប់នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពី​បានទៅលេងទឹកនៅ​ឯឆ្នេរមួយក្នុងទីក្រុង pattaya។ ​

ជនរងគ្រោះ​មិន​ត្រូវបាន​បញ្ចេញឈ្មោះនោះទេ ហើយអាជ្ញាធរកំពុង​ជូនដំណឹងទៅស្ថានទូតនិងក្រុមគ្រួសាររបស់គាត់នៅព្រឹកនេះ​។ ឧប្បត្តិហេតុបានកើតឡើងនៅម៉ោង ៤ ទៀបភ្លឺនៅលើឆ្នេរ pattaya។ ដំបូងឡើយជនរងគ្រោះ​​ដែលមានអាយុ​ប្រហែល ២០ឆ្នាំរូបនេះបានដើរ​កម្សាន្តនៅលើឆ្នេរខ្សាច់ជាមួយ​ជនបរទេសនិងជនជាតិថៃមួយក្រុម ប៉ុន្តែក្រោយមក​រូបគេក៏សម្រេចចិត្តទៅហែលទឹកតែម្នាក់ឯង។ ​ក្រោយពេលបាត់ខ្លួនជនរងគ្រោះមួយសន្ទុះ​ធំ ក្រុមមិត្តភក្តិ ក៏បានចាប់ផ្តើមស្វែងរកនិងអំពាវនាវឱ្យអាជ្ញាធរជួយរកផងដែរ។ ក្រោយមកសាកសព​ជនរងគ្រោះត្រូវបានគេរកឃើញ​។

​មូលនិធិជួយសង្គ្រោះ Sawang Boriboon បានព្យាយាម​សង្គ្រោះបុរសនោះ​យ៉ាងស្រាក់ស្រាំ ប៉ុន្តែការខិតខំនេះបានបរាជ័យ។ មិត្តភក្តិរបស់​ជនរងគ្រោះបានប្រាប់ប៉ូលិសថា ជនរងគ្រោះ​មិនសូវចេះហែលទឹកប៉ុន្មាននោះទេ​។ ប៉ូលិសកំពុងស៊ើបអង្កេតជាបន្តថាតើជនរងគ្រោះមានពិសាគ្រឿងស្រវឹងមុនពេល​កើតហេតុ​ដែរឬទេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9506692