Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាងសង់​ប្រព័ន្ធ​លូ​ថ្មី​ ក្រោយ​​បាក់​ស្រុត​ស្រូប​យក​ទាំង​ម៉ូតូ​និង​មនុស្ស

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​រួម​និង​សហការី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​​រណ្តៅ​បេតុង ក្បែរលូ​ធំម្តុំមាត់ទន្លេ​ដែល​បាន​បាក់​ស្រុត ​ព្រមទាំង​ស្រូបយកម៉ូតូគ្រឿង ​និង​បុរសម្នាក់ ប៉ុន្តែ​សំណាងល្អ​​​បុរសជា​ម្ចាស់​ម៉ូតូ​បានរួចផុត​គ្រោះថ្នាក់​ ។ ​ទីតាំងកើតហេតុ​​នេះ​​មាន​ទំហំ​៧​ម៉ែត្រ​៤ជ្រុង ​និង​ជម្រៅ​៦​ម៉ែត្រ​នៅ​សួនច្បារ​មាត់ទន្លេ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០២០ ។ ​ជាមួយ​នោះ​ក៏​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ជំនាញ​ធ្វើការ​សិក្សា​និង​ជួសជុល​ជា​បន្ទាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​នៅ​សួនច្បារ​មាត់ទន្លេ​។លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​:

ប្រព័ន្ធ​លូ​ធំ​សម្រាប់​បង្ហូរទឹក​សំអុយ ចេញពី​តាម​បណ្ដា​លូ​ជា​ច្រើន​ខ្សែ ដោយ​បាន​ហូរ​កាត់​លូ​នេះ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បាក់​ស្រុត​បេតុង និង​មាន​រណ្ដៅ​ធំ​បែប​នេះ ដោយសារ​តែ​បាក់​លូ​ចាស់ ដែល​មាន​សភាព​ទ្រុឌ​ទ្រម កសាង​ឡើង​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ពេល​ដែល​​លោក​​អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា បាន​ណែនាំ​ដល់​ស្ថាប័ន​មន្ទីរ​សាធារណការ​ខេត្ត ឲ្យ​បញ្ជូន​ក្រុមបច្ចេកទេស​មក​សិក្សា​ជា​បន្ទាន់ និង​ត្រៀម​សាងសង់​ប្រព័ន្ធ​លូ​ស្តង់ដារ​ថ្មី​ដែល​មានមុខ​កាត់​៨​ទឹក​ចំនួន​៣​ខ្សែ​ ។​ មាន​លក្ខណៈ​ធំ​ទូលាយ​ជាង​លូ​ចាស់ ហើយ​បណ្ដោយ​ប្រវែង​៨០​ម៉ែត្រ ដើម្បី​សម្រួល​ក្នុង​ការ​បង្ហូរទឹក​សំអុយ​ចេញពី​ក្នុង​ក្រុង ចូល​ទៅ​ទន្លេមេគង្គ​។

លោក​បាន​បន្ត​ថា តែ​ដោយសារ​បុណ្យ​ភ្ជុំ​ កម្មករ​សំណង់​មួយ​ចំនួន​ធំ​​បាន​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​ញាតិ​មិត្ត​ប្អូន​បង​និង​ឪពុក​ម្ដាយ​ជីដូន​ជីតា​ ។ ​ក្រោយ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​ទី​២១ កញ្ញា ២០២០ នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​លូ​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​មានគុណ​ភាព និង​ប្រើប្រាស់​បាន​យូរអង្វែង​។

បុរស​រង​គ្រោះ​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ គាត់​ក៏​ជិះ​ម៉ូតូ​មក​កាន់​កន្លែង​បាក់​ស្រុត​បេតុង នៅ​ជាប់​ពីលើ​ប្រព័ន្ធ​លូ​ធំ​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេ​។ ដោយ​មាន​ទាំង​ឬ​ស្សី​មួយ​ដើម រូប​គាត់​បម្រុង​យក​ឬ​ស្សី​នោះ​មក​ចាក់​មើល​រណ្ដៅ​ដី​ដែល​បាក់​ស្រុត ដើម្បី​រក​ម៉ូតូ ប៉ុន្តែ​ឬ​ស្សី​មួយ​ដើម​នោះ​ខ្លី​ពេក​ចាក់​មិន​ដល់ ហើយ​ណាមួយ​ក៏​ខ្លាច​គ្រោះថ្នាក់​បាក់​ស្រុត​បន្ថែម​ទៀត​ផង មាន​តែ​រង់ចាំ​មើល​អាជ្ញាធរ​ដែនដី​ជួយ​អន្តរាគមន៍​យក​ម៉ូតូ​ចេញពី​ក្នុង​ដី​ដែល​បាន​បាក់​លិច​នៅ​ក្នុង​ទឹក​នោះ​តែ​ប៉ុណ្ណោះ​។

តាម​សាក្សី​បាន​និយាយ​ថា ក្រោយ​ពេលទំនេរ​ពី​ការ​លក់ដូរ​បបរ​.​ស ជា​រើ​យ​ៗ​បុរស​ម្ចាស់​ម៉ូតូ​តែងតែ​ឌុ​ប​កូន​ដាក់​នៅ​ពី​ខាង​មុខ ដើម្បី​ដើរ​លេង​លំហែកាយ​តាម​ផ្លូវ​មាត់ទន្លេ ។ តែ​នេះ​សំណាងល្អ ដែល​គ្រោះថ្នាក់​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ គឺ​មាន​តែ​បុរស​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ បើសិនជា​កូន​តូច​មក​ជាមួយ​អាច​នឹង​ត្រូវ​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក​បន្តទៀត​ថា សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​កំសាន្ត​លេង​នឹង​ស្រូប​យក​ខ្យល់អាកាស ជំនោរ​ពី​ទន្លេមេគង្គ ហើយ​នៅ​ពេល​ល្ងាច​មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ តែងតែ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​។ ចំណែក​ម៉ូតូ​ម៉ាក​វ៉េវ​ដែល​បាន​កប់​នៅ​ក្នុង​រណ្ដៅ​ដី​មានទឹក ក្រុម​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត និង​ស្ដារ​ឡើង​លើគោក​ដើម្បី​ប្រគល់​ជូន​ម្ចាស់​វិញ​ឲ្យ​បាន​ឆាប់​នេះ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ហេតុការណ៍​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​ម៉ោងជាង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ដែល​មានមុខ​កាត់​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង ដោយ​បាន​ស្រូប​យក​ម៉ូតូ​វ៉េវ​មួយ​គ្រឿង ។

ជាមួយ​នោះ រូប​លោក​ក៏​បាន​ជួល​កម្មករ​ដាក់​ខ្សែពួរ​ឲ្យ​ចុះ​រក​ម៉ូតូ​ដែរ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។ ដោយឡែក​លោក​អភិបាលខេត្ត បាន​យកចិត្តទុកដាក់​ដោយ​ឲ្យ​ក្រុមបច្ចេកទេស​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់​ផង​ដែរ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9690146