Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ៤សែនតោន ក្នុងរយៈពេល៨ខែឆ្នាំ២០២០

រយៈពេល៨ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ ទីផ្សារអន្តរជាតិ​មាន​ប្រមាណ​ជាង​​៤សែនតោន ក្នុងនោះប្រទេសចិនបានជាប់លំដាប់ទី១ ក្នុងការទទួលទិញអង្ករពីកម្ពុជា។ នេះបើតាម​​ក្រសួង​​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា ប្រទេសសំខាន់៣ បានធ្វើការបញ្ជាទិញអង្ករពីកម្ពុជាក្នុងនោះប្រទេសចិន បានទិញអង្ករពីកម្ពុជា ក្នុងបរិមាណ១៦៤៦៩២តោន (៣៥,៥១%) អឺរ៉ុបក្នុងបរិមាណ១៥៤២៨៧តោន(៣៣,២៧%) នាំទៅអាស៊ាន ៦១ ៧០០ (១៣,៣០%) រួមទាំងប្រទេសដទៃទៀត៨៣១២៧តោន (១៧,៩២%)។

ដោយឡែកស្រូវកម្ពុជាត្រូវបានពេញនិយមធ្វើការនាំចេញទៅវៀតណាម គឺជាស្រូវដែលកសិកររស់នៅតាមព្រំដែន លក់ដោយផ្ទាល់ ទៅឈ្មួញវៀតណាម។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខេត្តចំនួន៥ ដែលបាននាំស្រូវ ទៅកាន់ប្រទេសវៀតណាមរួមមាន៖ ខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពតជាដើមនេះ អាចធ្វើការផលិតស្រូវ បានប្រមាណជាង១លានតោន សម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសវៀតណាម៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9690057