អគ្គិសនីដែលមានទីតាំងនៅជិតផ្លូវឆ្នេរក្នុងក្រុង Pattaya បានផ្ទុះសេនិងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន កាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅនេះ។
មន្ត្រីប៉ូលិសក្រុង Pattaya និងអ្នកពន្លត់អគ្គិភ័យត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ៣ ទៀបភ្លឺ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីការឆាបឆេះនៅខាងមុខហាងកែសម្ផស្សមួយនៅភូមិ Soi ១៣/១៤ ក្បែរផ្លូវឆ្នេរ Pattaya។
អគ្គិភ័យបានបំផ្លាញគ្រឿងសង្ហារិមជាច្រើននៅខាងមុខហាងថែរក្សាសម្ផស្ស Noi ។ ក្រុមសង្គ្រោះបន្ទាន់បានព្យាយាមគ្រប់គ្រងអគ្គិភ័យរហូតភ្លើងរលត់ ហើយក្រោយមកអាជ្ញាធរបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់នោះដើម្បីកុំឱ្យមានការឆ្លងចរន្តអគ្គិសនីជាបន្តទៀត។ ប៉ូលិសនិងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពខូចខាតនិងកំណត់មូលហេតុពិតប្រាកដនៃអគ្គិភ័យ។ សាក្សីក្នុងតំបន់បានប្រាប់ប៉ូលិសក្រុង Pattaya ថាពួកគេបានឮសំឡេងអគ្គិសនីផ្ទុះឡើងមុនពេលភ្លើងបានឆាបឆេះ ហើយក្រោយមកស្រាប់តែមានការផ្ទុះធំៗជាច្រើន ដែលបង្កភាពភ័យខ្លាចនិងការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ។ គួរបញ្ជាក់ផងដែរថា មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ឆាបឆេះនេះទេ។ បច្ចុប្បន្ននេះ មន្ត្រីប៉ូលិសនិងអាជ្ញាធរអគ្គិសនីខេត្តកំពុងសហការការស៊ើបអង្កេតអំពីហេតុការណ៍អគ្គិភ័យមួយនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news