Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាសូរ​! ស្ត្រី​រើស​អេ​ត​ចាយ​មុត​ចង្កាក់​សាច់​គោ​អាំង លុះ​​ជិត​កន្លះ​ខែ​ក្រោយ​ឆក់​​យក​​ជីវិត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​មុត​នឹង​ចង្កាក់​សាច់​គោ​អាំង​ជិត​កន្លះ​ខែ​មក​ហើយ គ្មាន​លុយ​ទៅ​ព្យាបាល​នោះ​ទេ គឺ​សុខចិត្ត​ទ្រាំ​ឈឺ​រហូត​ដេក​ដាច់ខ្យល់​នៅ​ក្នុង​បន្ទប់​ជួល​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រី ល័​ក្ខ អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នក​រើស​អេ​ត ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តស្ទឹងត្រែង​។ ចំណែក​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ អុ​ន មក​រា ហៅ​ក្រៅ​ថា អា​ខ្មៅ អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ខេត្តពោធិ៍សាត់​។

តាម​ប្រភព​ពី​បុរស​ជា​ប្ដី​ស្រី្ត​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ប្រពន្ធ​របស់​គាត់​បាន​មុត​នឹង​ឈើ​ចង្កាក់​ដោតសាច់​គោ​អាំង​ចំ​បាទ​ជើង​ផ្នែក​ខាងឆ្វេង​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ហើយដោយ​សារ​តែ​ប្រពន្ធ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើស​ឈាម​ទៀត ណាមួយ​ព្រោះតែ​ជីវភាព​ខ្វះខាត​គ្មាន​លុយកាក់​សម្រាប់​ទៅ​ព្យាបាល ទើប​បណ្ដាល​ឲ្យ​ប្រពន្ធ​គាត់​ចេះ​តែ​ឈឺដៃ និង​ឈឺ​ជើង​ទៅ​ណា​មិន​រួច​នោះ​ទេ ហើយ​ចេះ​តែ​ខ្សោយ​ទៅ​ៗ ។

ប្តី​របស់​ស្ត្រី​រង​គ្រោះ​បន្ត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា​ឆ្នាំ​២០២០ រូប​គាត់​ជា​ប្តី​បាន​ចេញ​ទៅ​ដើរ​រើស​អេ​ត​ចាយ​បាត់ ដោយ​ទុក​ប្រពន្ធ​នៅ​តែ​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​ខាងលើ​។ ស្រាប់តែ​មក​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល រូប​គាត់​ក៏​បាន​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​មាន​សភាព​ស្លេកស្លាំង និង​ប្រ​ឈរ​ភ្នែក​ឡើង​លើ​ទៅ​ហើយ ព្រមទាំង​ដកចង្កាមាន់​ទៀត ។

ប្រភព​ដែល​បន្ត​ទៀត​ថា ពេល​នោះ​រូប​ខ្ញុំ​ជា​ប្តី​ក៏​បាន​ហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​ដែរ តែ​ជួយ​មិន​ទាន់​ក៏​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្ដង​ទៅ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ចុះ​មក​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រូប​គាត់​ជា​ប្តី​រស់នៅ​ជាមួយ​គ្នា (​ប្រពន្ធ​) អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​ការ និង​សែនព្រេន​ឡើយ ដោយ​រស់នៅ​ជា​ប្តី​ប្រពន្ធ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ផ្នែក​ជំនាញ​ចក្ខុ​បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ​រួចរាល់​ហើយ ហើយ​ណាមួយ​សព​ជន​រង​គ្រោះ​ខាងលើ​មាន​ជីវភាព​ខ្វះខាត​ផង ចំណែក​ប្ដី​គ្មាន​លុយ​ធ្វើ​បុណ្យ​សព​ឱ្យ​ប្រពន្ធ​ទៀត ក៏​បាន​ដឹក​សព​ស្ត្រី​រង​គ្រោះ​យក​ទៅ​តម្កល់​នៅ​វត្ត​ទ​ប្តំ​កល់ និង​រង់ចាំ​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ដើម្បី​ធ្វើបុណ្យ តែបើ​រក​មិនឃើញ​ទេ សមត្ថកិច្ច​នឹង​ប្រគល់​ឱ្យ​លោក​អាចារ្យ​បូជា​តែ​ម្តង ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689879