Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវចម្លែកៗដែលទាក់ទងនឹង ជំនឿនិងអំណាចនៃសក់វែង

ម៉ូដសក់ក្រៅពីបង្ហាញពីភាពស្រស់ស្អាតហើយវានៅមានអាថ៌កំបាំងប្លែកៗជាច្រើនក្នុងប្រវត្តិសាស្ត្រទៀតផង។ ចង់ដឹងថាជាអាថ៌កំបាំងអ្វី មកមើលទាំងអស់គ្នា៖

១. ស្ត្រីនិងសក់ត្រូវបានផ្សារភ្ជាប់តាំងពីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅសម័យព្រះគម្ពីរស្ត្រីដែលមានសក់វែងនិងស្រស់ស្អាតត្រូវបានគេចាត់ទុកថាជាកិត្តិយសរបស់ព្រះ។

២. នៅសតវត្សទី ១១ នៅទីក្រុង Coventry ប្រទេសអង់គ្លេសលោកស្រី Lady Godivaបានជិះសេះជុំវិញទីក្រុងទាំងអាក្រាតកាយ។ ជាមួយនឹងសក់ដែលទម្លាក់វែងគ្របដណ្តប់រាងកាយតែប៉ុណ្ណោះ នាងត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះទង្វើរនេះដែលបង្ហាញពីសេរីភាពនិងភាពស្រស់ស្អាត។

៣. ក្មេងស្រីម្នាក់នៅកុលសម្ព័ន្ធ Mbalantu នៅភាគខាងត្បូងប្រទេសអង់ហ្គោឡាបានធ្វើពិធីកាត់សក់នៅអាយុ ១២ ឆ្នាំនាងត្រូវយកឈើមករុំសក់ហើយនឹងមិនឲ្យកាត់សក់ទៀតរហូតដល់នាងមានអាយុ ១៦ ឆ្នាំទើបរុំសំបកឈើម្តងទៀត។

៤. សម្រាប់ជនជាតិដើមអាមេរិកឬឥណ្ឌាសក់វែងគឺជានិមិត្តរូបនៃអំណាចនិងស្មារតី។ ពួកគេនឹងកាត់សក់តែក្នុងពិធីកាន់ទុក្ខប៉ុណ្ណោះ។ ហើយសក់ត្រូវតែត្រលប់មកផែនដីវិញដោយទម្លាក់ចូលទន្លេ។

៥. កុមារជនជាតិដើមអាមេរិកាំងពួកគេត្រូវបានបង្រៀនឲ្យថែរក្សាសក់ឲ្យបានល្អដូចជីវិតព្រោះគេជឿថាវានឹងធ្វើឲ្យអ្នកមានសុខភាពល្អនិងរឹងមាំ។

៦. អ្នកចម្បាំងរឿងព្រេងនិទានដូចជា សង់ស៊ីខាន់ អាឡិចសាន់ឌឹហ្គ្រេត សាម៉ូរ៉ៃនិងSpartans សុទ្ធតែមានសក់វែង។

៧. ប្រទេសអាល្លឺម៉ង់នៅសតវត្សទី ៥បានប្រើខ្ញុំបម្រើបែងចែកវណ្ណៈសង្គម។ ស្តេចនឹងមានពុកចង្ការវែងនិងសក់វែងរីឯ អ្នកទោសត្រូវកាត់ឲ្យខ្លីតាមដែលអាចធ្វើទៅបាន។

៨. នៅប្រទេសចិន ជប៉ុន និងកូរ៉េបុរាណការកាត់សក់គឺជានិមិត្តរូបនៃការនិរទេសខ្លួន។ ចំពោះស្ត្រីវាជាការប្រសើរណាស់ក្នុងការថែរក្សាសក់ឲ្យបានវែងតាមដែលអាចធ្វើទៅបាន។

៩. សក់វែងរបស់បុរសចិនបុរាណគឺពិតជានិមិត្តរូបដ៏អស្ចារ្យនៃភាពជាបុរស។

១០. សព្វថ្ងៃនេះការកាត់សក់របស់ស្ត្រីភាគច្រើនត្រូវបានប្រើជានិមិត្តរូបនៃការចាប់ផ្តើមថ្មី ការចងចាំចំពោះរឿងអ្វីមួយនិងការបន្សល់ទុកនូវអតីតកាល៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9506644