Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ត្រូវឡានដឹកទំនិញមួយគ្រឿងបុក បណ្តាលឱ្យរងរបួសធ្ងន់នៅខេត្ត Chonburi

បុរសអាយុ ៤៤ ឆ្នាំម្នាក់​ស្លៀកពាក់ជាទាហាន​ត្រូវបានរថយន្ដមួយគ្រឿង​បុកខណៈពេលកំពុងឆ្លងកាត់ផ្លូវក្នុងស្រុក Bo Thong។

​ជនរងគ្រោះឈ្មោះ​ Sombat Boonphakdee​ អាយុ ៤៤ ឆ្នាំបានដើរឆ្លងកាត់ផ្លូវត្រង់ភ្លើងស្តុប Khlong Mai Sai​ ​នៅម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះបានចតម៉ូតូម៉ាក​ Honda Wave​ ​របស់ខ្លួននៅលើចិញ្ចើមផ្លូវ ហើយបានដើរឆ្លងទៅផ្លូវម្ខាងទៀត​ដើម្បី​ទិញគុយទាវ ស្រាប់តែត្រូវ​ឡានដឹកទំនិញកង់ ៦ បុកភ្លាមៗតែម្តង។ ជនរងគ្រោះមាន​របួសធ្ងន់ធ្ងរជាច្រើន​ព្រមទាំងមានរបួសធ្ងន់ត្រង់ផ្នែកខាងឆ្វេងនៃលលាដ៍ក្បាល​ ហើយក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Bo Thong ​ទាំងសន្លប់ស្តូកស្តឹង។

លោក Nikorn Sisom អាយុ ៤៩ ឆ្នាំជាអ្នកបើកបរឡានដឹកទំនិញកង់ ៦ បានបញ្ជាក់ថា​ ​ជនរងគ្រោះ​រត់កាត់មុខរថយន្តរបស់គាត់​ដោយមិនបានផ្តល់សញ្ញាអ្វីសោះ ហើយគាត់​មិនអាចបញ្ឈប់ឡានបានភ្លាមៗនោះទេ ទោះបីជា​គាត់ព្យាយាមចាប់ហ្រ្វាំងក៏ដោយ។  ​សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មានថា ​ជនរងគ្រោះ​មិនមែនជាទាហានទេ ប៉ុន្តែគាត់ចូលចិត្តស្លៀកពាក់ដូចជាទាហាន ហើយបរិភោគគុយទាវរទេះជាប្រចាំ​នៅជិតស្តុប Khlong Mai Sai ​នេះ។ ​ពេលនេះ​​​​​ ​ជនរងគ្រោះកំពុងតែ​ស្ថិតនៅក្នុងមន្ទីរពេទ្យ​ Bo Thong ដើម្បីទទួលការព្យាបាល៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9689859