Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកស្រី​ឱ វណ្ណ​ឌី​ន រម្លឹក​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់ និង​កុំ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ក្នុង​ទ្រង់ទ្រាយ​ធំ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា ក្រសួង​សង្កេត​ឃើញ​មានការ​ខ្វះចន្លោះ​ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ក្នុង​ការ​ទប់ស្កាត់ ការ​ចម្លង និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ។

ហេតុ​ដូច្នេះ​ក្រសួងសុខាភិបាល​បាន​ក្រើនរម្លឹក​ពលរដ្ឋ ជា​ពុទ្ធ​បរិ​ស័​ទ្ធ​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ ជា​ពិសេស​ពេល​ចូល​វត្ត​អា​រា​ម្យ ។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា «​ដោយសារ​មានការ​សង្កេត​កន្លង​មកនេះ ឃើញ​ថា នៅ​មានការ​ខ្វះចន្លោះ​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុង​នាម​ក្រសួងសុខាភិបាល ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ក្រើនរំលឹក​សារ​ជា​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស លោកតា​អាចារ្យ លោកតា​-​យាយជី គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ និង​គណ​:​កម្ម​ការ​គ្រប់គ្រង​ទី​វត្ត​អា​រ៉ា​ម​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​អនាម័យ​ការពារ​ខ្លួន ពី​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ការ​ចម្លង​គរុនផ្តាសាយ​ធំ និង​ការ​ចម្លង​ជំងឺឆ្លង​ផ្សេង​ៗ​ទៀត​» ។

លោកស្រី​បាន​បន្ត​ថា​បងប្អូន​ពុទ្ធ​បរិ​ស័​ទ្ធ​ត្រូវ អនុវត្ត​វិធានការ​ការ​សាមញ្ញ​ៗ​មួយ​ចំនួន ដូច​ជា រក្សា​អនាម័យ​ដៃ​ស្អាត​ជា​និច្ច ដោយ​លាង​សម្អាត​ដៃ​ញឹកញាប់ និង​កុំ​យកដៃ​ដែល មិន​ទាន់​បាន​លាង​សម្អាត ទៅ​ប៉ះ​ផ្ទៃមុខ មាត់ ឫ​ច្រមុះ និង​ត្រូវ​ឆាន់ ឫ​ពិសារ​ទឹក ក្តៅ​ដាំ​ពុះ និង​ចង្ហាន់ ឫ​ម្ហូបអាហារ​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ លោកស្រី​បាន​បន្ត​ថា «​ចំណុច​ទី ២. ពាក់​ម៉ាស់ ក្នុង​ករណី​ចាំបាច់ ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស់​ជា​ចាំបាច់ នៅ​ពេល​ចូល​ទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម ជួបជុំ​ពុទ្ធបរិស័ទ ជា​ពិសេស​មិន​ត្រូវ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ (​ការ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ត្រូវ​ធ​ធ្វើ​ក្នុង​ក្រុម​តូច​ៗ ទៅ​តាម​ក្រុម​គ្រួសារ​និ​មួយ​ៗ) និង​ពេល​សម្តែង​ព្រះ​ធ៌​ម » ។

៣. រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​ចម្ងាយ​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ ក្នុង​នោះ​ផង​ដែរ លោកស្រី​បាន​បន្ត​ថា « ជា​ពិសេស​ព្រះសង្ឃ ឬ បុគ្គល​ដែល​ឈឺ មាន​រោគ​សញ្ញា​ផ្តាសាយ ឬ​មិន​ស្រួលខ្លួន ត្រូវ​សម្រាក និង​នៅ​ដាច់​ដោយឡែក ដោយ​មិន​ត្រូវ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​ក្នុង​សាលាឆាន់ ឫ​ទទួល​ទេយ្យវត្ថុ​នៅ​ក្នុង​ទីកន្លែង​ណាមួយ​នៃ​វត្ត​អា​រ៉ា​ម ដែល​អាច​បង្ក​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​» ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9689738