Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកភូមិកោះ Libong ​ទទួលបានការសង្គ្រោះ​ បន្ទាប់ពីខូចខាតផ្ទះដោយសាររលកសមុទ្របោកបក់

រលកទឹកសមុទ្រខ្ពស់ៗ ​បានបោកបក់មកលើផ្ទះនៅក្បែរច្រាំងក្នុងកោះ​ Libong ​ក្នុងខេត្ត Trang​ អស់រយៈពេល ៥ ឆ្នាំមកហើយ ហើយ​គ្រួសារជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងករណីគ្រោះធម្មជាតិនេះ។

ក្រុមអ្នកភូមិបានត្អូញត្អែរថា ការអំពាវនាវរកជំនួយរបស់ពួកគេមិនទទួលបានលទ្ធផលអ្វីទាល់តែសោះ រហូតមកដល់ពេលនេះពួកគេ​ចាប់ផ្តើមមានក្តីសង្ឃឹមខ្លះៗឡើងវិញ ក្រោយពីមន្រ្តីមេបញ្ជាការអនុវត្តតាមដែនសមុទ្រនៃខេត្ត​ Trang​ បានបង្ហាញមុខ​កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ព្រមទាំងបានសិក្សាខ្លះៗថា ផ្ទះចំនួន ១១ខ្នងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយដើមឈើនិងបង្គោលភ្លើង​និងផ្លូវត្រូវបានខូចខាតដោយសារ​ការបោកបក់របស់ទឹក។

​នៅព្រឹកថ្ងៃចន្ទ អង្គការរដ្ឋបាលកោះ Libong បានអនុម័តថវិកាចំនួន ២០ ០០០ បាតសម្រាប់ជាជំនួយក្នុងការជួសជុលផ្ទះ។ លើសពីនេះទៀតមន្ទីរសាធារណៈការនិងទីប្រជុំជននិងជនបទ ខេត្តTrang បានរៀបចំផែនការ​សាងសង់របាំងប្រវែង ៣០០ ម៉ែត្រនៅតាមបណ្តោយច្រាំង​ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation Thailand 

from: https://tnaot.com/km/m/detail/article/9689714