បុរសម្នាក់នៅខេត្ត Phatthalung ត្រូវបានចាប់ខ្លួនពីបទវាយក្បាលមិត្តស្រីរបស់ខ្លួនហើយសម្លាប់ចោល ព្រោះតែមិត្តស្រីសុំបែកគ្នាជាមួយរូបគេ។
កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ប៉ូលិសត្រូវបានគេជូនដំណឹងអំពីសាកសពស្ត្រីម្នាក់ដែលត្រូវបានគេរកឃើញនៅក្នុងទ្រុងក្រៅផ្ទះមួយកន្លែងក្នុងតំបន់ Na Khayat នៃស្រុក Khuan Khanun ។ ក្រុមមន្រ្តីប៉ូលិសបាននិយាយថា ជនរងគ្រោះឈ្មោះ Kochakorn Thongdeepheng អាយុ ២៣ ឆ្នាំដេកស្លាប់ដោយផ្កាប់មុខ និងមានរបួសត្រង់ថ្ងាសនិងភ្នែកខាងឆ្វេង ហើយប៉ូលិសសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់យ៉ាងហោចណាស់ ៩ ម៉ោងមុនពេលរកឃើញសាកសព។ តាមការស៊ើបអង្កេតលើកដំបូងបានបង្ហាញថា ជនរងគ្រោះគឺជាមិត្តស្រីរបស់ជនល្មើសឈ្មោះ Natthapol Dumsin អាយុ ២០ ឆ្នាំ។
អ្នកស្រុកបាននិយាយថាជនរងគ្រោះឈ្មោះ Kochakorn បានបង្ហាញមុខនៅផ្ទះមិត្តប្រុសរបស់នាងកាលពីល្ងាចថ្ងៃសៅរ៍ ហើយពួកគេបានឈ្លោះគ្នាជាខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងជម្លោះរបស់ពួកគេនោះទេ ព្រោះគូស្នេហ៍មួយគូនេះតែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ។ ទន្ទឹមនឹងនេះជនល្មើសបានប្រកែកមិនទទួលកំហុសនោះទេ ប៉ុន្តែចុងក្រោយជនល្មើសក៏បានសារភាពការពិត បន្ទាប់ពីការសួរចម្លើយយ៉ាងយូរពីសំណាក់ប៉ូលិសជំនាញ។ ជនល្មើសបានសារភាពថា ខ្លួនបានសម្លាប់ជនរងគ្រោះបន្ទាប់ពីជនរងគ្រោះព្យាយាមសុំបែកគ្នាពីគាត់ ហើយក្រោយពេលសម្លាប់ ជនរងល្មើសបានយកសាកសពដាក់ក្នុងទ្រុងទុកនៅខាងក្រៅផ្ទះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand