Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាគួរឱ្យសោកស្តាយណាស់! លោក​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន តួអង្គ​ តា​ជូជក បានទទួលមរណភាព​ហើយ

រាជធានី​ធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និង​ស្នាដៃ​ជា​ច្រើន​ទៀត បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​ជំងឺ និង​ជរាពាធ ខណៈ​ពេល​ដែល​លោក​បាន​តស៊ូ​ជម្នះ​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​សព​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ត្រូវបាន​​​តំកល់​ធ្វើ​បុណ្យ​នៅ​វត្ត រឺ​ស្សី​ស្រស់ ស្ថិត​ក្នុង​សង្កាត់​និរោធ ខ​ណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

​ដំណឹង​ពី​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ​ព្រីង សា​ឃ​ន ជា​ការ​សោកស្តាយ​ជាទី​បំផុត​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​លោក​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត បម្រើ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​កេរតំណែល​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។

គួរ​រំលឹក​ថា ព្រឹទ្ធាចារ្យ​សិល្បៈ ព្រីង សា​ឃ​ន កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៣៦ និង​១៩៣៧ នៅ​ភូមិ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ នៅ​ឆ្នាំ​១៩៥៣ លោក​បាន​ចូល​រៀន​ផ្នែក​ល្ខោននិយាយ​នៅ​អតីត​សាលា​ល្ខោន​ជាតិ ដែល​ក្រោយមក​ប្ដូរ​ឈ្មោះ​មក​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​បាន​សម្ដែង​នៅ​លើ​ឆាក​ជា​ច្រើន​រឿង តែ​ក្នុង​តំណែង​ជា​តួ​រាយរង​ប៉ុណ្ណោះ ។

ក្រោយ​របប​ខ្មែរក្រហមលោក​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​ជា​តួ​រាយរង​ដដែល ។ តួអង្គ​ដែលតែងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​លោក​ច្បាស់​បំផុត​នោះ គឺ​ការ​សម្ដែង​ជា «​តា​ជូជក​» ក្នុង​រឿង​ព្រះ​វេស្សន្ដរ នៅ​ឆ្នាំ ១៩៩៣ ។ នៅ​ថ្ងៃ ០៩ មក​រា ២០១៣ លោក​បាន​ទទួល​ងារ​ជា​នាដ​កោសល្យ​វ​ដ្តី យោង​តាម​ព្រះរាជក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​ការ​លះបង់ និង​ការ​ពុះពារ​ឥត​ខ្លាច​នឿយហត់ ក្នុង​ការ​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណសម្បត្តិ ដូច​ជា ចំណេះដឹង ជំនាញ ទេព​កោសល្យ និង​បច្ចេកទេស ស្នាដៃឯក ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី៕​​​​​​ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9506580