Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោះមានកូវីដ១៩ កងយោធា​មួក​ខៀវ​កម្ពុជាផ្លាស់បូរគ្នាបំពេញបេសកកម្មមនុស្សធម៌

រាជធានីភ្នំពេញ៖ កងយោធាមួកខៀវកម្ពុជាចំនួន១៣៩ នាក់ក្នុងចំណោមនោះនារីចំនួន១១នាក់ បានបញ្ចប់បេសកកម្មនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិដោយជោគជ័យ និងបាននិវត្តន៍ មកដល់កម្ពុជាដោយសុវត្ថិភាពនៅរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិរយៈពេលមួយឆ្នាំ នៅសាធារណរដ្ឋម៉ាលី ។

ការមកមាតុប្រទេសវិញ របស់កងកម្លំាងមួកខៀវនាពេលនេះ ស្របពេលដែលកាលពីថ្ងៃទី១១កញ្ញាថ្មីៗនេះ មានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន២ កងមានកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកងម្ទេចគ្រាប់ មានចំនួនសរុប២១៨នាក់ ក្នុងនោះមានកម្លាំងនារី១៨នាក់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានធ្វើមាតុភូមិនិវត្តន៍នាពេលនេះ។

សកម្មភាពយ៉ាងផ្លាស់ប្តូរកងកម្លំាងកម្ពុជាទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅលើឆាកអន្តរជាតិនេះ បង្ហាញឲ្យឃើញពីការបេ្តជ្ញាចិត្តមុះមុតរបស់កងកម្លំាងកម្ពុជាពិសេសថ្នាក់ដឹកនាំខ្មែរ ដែលស្រឡាញ់និងចូលរួមថែរក្សាសន្តិភាពនៅលើពិភពលោក ហើយមិនខ្លាចក្នុងការចូលរួមបំពេញបេសកកម្មនេះ នៅគ្រប់កាលៈទេសៈ។ ដូចជាពេលនេះ មានជំងឺកូវីដ១៩ក្តី។

ក្រោយមកដល់មាតុប្រទេសវិញកាលពីយប់ថ្ងៃទី១៣ កងយោធាមួកខៀវកម្ពុជា ទំាង១៣៩ នាក់ បានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វីនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គចំនួន៤៥នាក់ ក្នុងនោះនារីមួយនាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់ ក្នុងនោះនារីចំនួន១០នាក់៕

from: https://tnaot.com/km/m/detail/article/9689383