បារាំង ៖ ការប្រកួតក្របខណ្ឌ Ligue 1 រវាងក្រុមម្ចាស់ផ្ទះ PSG ជាមួយក្រុម Marseille បានក្លាយជាសមរភូមិវាយប្រយុទ្ធគ្នានៅចុងម៉ោង ខណៈអាជ្ញាកណ្តាលលោក Jerome Brisard បានចាយកាតលឿង ១២កាត និងក្រហម ៥កាត ក្នុងជំនួបនេះ។
ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Parc des Princes បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបរាជ័យ ក្នុងលទ្ធផល ១-០ ដែល ១គ្រាប់នេះ ជាការស៊ុតបញ្ចូលទីដោយខ្សែបម្រើ Florian Thauvin នៅនាទី៣១។ ខណៈដែលការប្រកួតជិតបញ្ចប់ទៅហើយ ពោលគឺនៅនាទី ៩០+៦ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ រវាងកីឡាករក្រុមទាំង២។
បន្ទាប់ពីឆ្លងកាត់ការត្រួតប្រព័ន្ធ VAR អាជ្ញាកណ្តាលលោក Jerome Brisard បានសម្រេចផ្តល់កាតក្រហមដល់កីឡាករ Neymar, Leandro Paredes, Layvin Kurzawa របស់ក្រុម PSG និងកីឡាករ Jordan Amavi និង Dario Benedetto របស់ក្រុម Marseille។
នៅពេលដែលខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ដែលទើបតែជាសះស្បើយពីវីរុសកូវីដ១៩ ដើរចេញពីទីលានប្រកួត រូបគេក៏បានរាយការណ៍ទៅកាន់មន្ត្រីអាជ្ញាកណ្តាលទី៤ ក្នុងការប្រកួតថា គេបានលឺពាក្យសម្តីរើសអើងជាតិសាសន៍មួយ អំឡុងពេលនៃការប៉ះទង្គិចគ្នានេះ៕ ផ្តល់សិទ្ធដោត៖កោះសន្តិភាព