ភ្នំពេញ៖ គិតត្រឹមម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពកូវីដ១៩ (Covid-19) នៅកម្ពុជាមានអ្នកជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២៧៤នាក់ (ស្រី ៥៤ និងបុរស ២២០) ស្មើនឹង ៩៩,៦៤% នៃអ្នកឆ្លងសរុប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ១នាក់ ជាបុរសជនជាតិអង់គ្លេស អាយុ ៥៤ឆ្នាំ បានធ្វើដំណើរមកដល់កម្ពុជាកាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុបចំនួន ២៧៥នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២២១នាក់ (គិតទាំងរលកទី១ និងរលកទី២ និងរលកទី៣ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ចាប់ពីតាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕