Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើជឿ​ឫអត់ថា ដង្កូវ​នេះ​អាច​ជួយ​ដល់​បរិស្ថាន​បាន​យ៉ាងច្រើនយ៉ាង?

បើតាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ដង្កូវ​ពិសេស​នេះ​ ដែល​អាច​ស៊ី​ប្លា​ស្ទិ​កបាន​មាន​ភាព​ល្បីល្បាញ​ក្នុង​ឆ្នាំ២០១៧ នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ដង្កូវ​អាច​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​​បញ្ហា​បរិស្ថាន​ដ៏​ស្មុគស្មាញ​បំផុត​មួយ​របស់​ពិភពលោក គឺ​កាក​សំណល់​ប្លា​ស្ទិ​ក​។ វាមានសម្ថភាពខ្ពស់អាច​រំលាយ​ប្លា​ស្ទិ​កបានមិន​ថា ​ដប​ជ័រ ឬប្លា​ស្ទិ​ក​រឹង​ៗដែល​ពិបាករលាយ ។ វាក៏​អាច​រំលាយ​បាន​ទាំងអស់ ជា​ពិសេស​ប្លា​ស្ទិ​ក​ដែល​​ចាល់​នៅ​គំនរ​សំរាម​ ​និងក្នុង​សមុទ្រ​។

ថ្មីៗនេះ ​អ្នក​វិទ្យាសាស្ត្រ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​សត្វ​ដង្កូវ​នេះ ​អាច​រំលាយ​ប្លា​ស្ទិ​ក​បាន ​។ ពោល​គឺ​គេ​ឃើញ​មាន​បាក់តេរី​នៅ​ក្នុង​ពោះវៀន​របស់​ដង្កូវ ដែល​ធ្វើ​ឱ្យ​ប្លា​ស្ទិ​ករ​លាយ​ ។ ការ​រក​ឃើញ​នេះ ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Proceedings of Royal Society B កាលពី​ថ្ងៃ​អង្គារ ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ដោះស្រាយ​កាក​សំណល់​ប្លា​ស្ទិ​ក​។

សត្វ​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា ​មាន​បាក់តេរី​ប្រភេទ​នេះ ហើយ​វា​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​ថែរក្សា​បរិស្ថាន​របស់​ពិភពលោក​៕(ដោយ៖ត្នោត)

from: https://tnaot.com/km/m/detail/article/9506454