ព្រះរាជអាជ្ញានៃអយ្យការអមតុលាការក្រុងភ្នំពេញ៥រូបត្រូវបានផ្ទេរតំណែងទៅកាន់បណ្តាខេត្ត
រាជធានីភ្នំពេញ ៖ ព្រះមហាត្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញារាជធានី-ខេត្ត ចំនួន៥រូប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ច្រឹង ខ្មៅ
យោងតាមសេចក្តីបង្គាប់ផ្ទេរ និងតែងតាំង របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញា ដែលមានឈ្មោះខាងក្រោមនេះ ៖
លោក កែវ សុធា
ផ្ទេរ និងតែងតាំងមុខតំណែងព្រះរាជអាជ្ញាមានដូចខាងក្រោម ៖
១-លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផ្ទេរមកជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
២-លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៍ ។
៣-លោក វង្ស ប៊ុនវិសុទ្ធ វរៈព្រះរាជអាជ្ញា ថ្នាក់លេខ៣ តែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
៤-លោក គឺ ប៊ុណ្ណារា វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ តែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
៥-លោក លី សុផាណា ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ផ្ទេរឲ្យមកបម្រើការងារជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៍ ។
តែងតាំងមុខតំណែងជាប្រធានសាលាដំបូងមានដូចខាងក្រោម ៖
១-លោក កៅ វណ្ឌី ឧត្តមចៅក្រមថ្នាក់លេខ៦ (អតីតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ) ជាប្រធានសាលាដំបូងខេត្ត ព្រះសីហនុ ។
២-លោក តុប ឈុនហេង ឧត្តមចៅក្រមថ្នាក់លេខ៦ ជាប្រធានសាលាដំបូងខេត្ត ក្រចេះ ។
៣-លោក កែ សាខន ឧត្តមចៅក្រម ថ្នាក់លេខ១ ជាប្រធានសាលាដំបូងខេត្ត ព្រៃវែង ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព