តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយឆ្នាំម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះការប្រកបការងាររបស់លោកអ្នកមានដំណើររដិបរដុបបន្តិច ហើយទាល់តែចេះមើលគេមើលឯងខ្លះទើបគ្មានរឿងរាវចម្រូងចម្រាសទៅរួច។ក្នុងពេលនេះឬពេលកន្លងមកបើទោះបីជួបព្យុះភ្លៀងក្នុងដំណើរជីវិតក្តីលោកអ្នកត្រូវចេះឈរលើជំហរខ្លួនឯង ហើយខិតខំពុះពារបន្តទៅទៀតនោះពិតជាទទួលជោគជ័យវិញជាក់ជាពុំខាន។
ជំនួញ ៖ ពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
ស្នេហា ៖ ទាំងកំលោះទាំងក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកឃើញស្ថានការណ៍ណាមួយអាក្រក់ឬមិនសូវល្អចំពោះមុខត្រូវចៀសវាងនោះទើបបញ្ហាពុំល្អមិនអាចឈានចូលកើត។ការរស់នៅទាំងស្ត្រីបុរសត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អព្រោះងាយកើតរឿងក្តៅក្រហាយនាំឱ្យជួបភាពសៅហ្មង។
ជំនួញ ៖ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។
ស្នេហា ៖ មនុស្សប្រុសស្រីកុំចង់យកក្តីចង់ចាញ់ឈ្នះគ្នាដាក់ក្នុងខ្លួនច្រើនប្រយ័ត្នឥតការអ្វីសោះនាំតែកើតបញ្ហាឡើង។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬជាឱកាសល្អសម្រាប់ប្រកបពិធីអ្វីមួយផង។
ជំនួញ ៖ ក្នុងអំឡុងពេលនេះទោះជួញទីកន្លែងណាលោកអ្នកតោងតែប្រយ័ត្នប្រយែងពីចំណូលបន្តិច ព្រោះមានតិចតួច ឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។
ស្នេហា ៖ ប្រុសស្រីមានការរីកលូតលាស់ទៅមុខប្រពៃ ហើយបើចង់រៀបចំផ្សំផ្គុំគ្រូសារដោយការចូលស្តីដណ្តឹងក៏ជាពេលវេលាល្អប្រពៃណាស់។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវមានអារម្មណ៍ល្អ ហើយចេះគ្រប់គ្រងស្ថានការណ៍ទើបប្រសើរ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរចេញក្រៅផ្ទះគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយត្រូវគេបោកប្រាស់ឬភូតភរកុហក។
ស្នេហា ៖ កំលោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងអាចរកភាពជោគជ័យបានច្រើនផង។សម្រាប់ការរស់នៅមានភាពប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានភាពសុខដុមល្អ។
ជំនួញ ៖ បើធ្លាប់តែស្ងប់ស្ងាត់ពេលនេះអាចប្រែប្រួលមកល្អពិសេសបើបើករបររយះពេលខ្លីៗផងតែងសមដូចប្រកបជានិច្ច។
ស្នេហា ៖ ទាំងកំលោះក្រមុំ ទាំងពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើទោះបីពេលវេលាបន្តិចបន្តួចក៏លោកអ្នកអាចច្នៃបានទទួលផលប្រយោជន៍ច្រើនដែរ។
ជំនួញ ៖ បើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អណាស់។
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរណាស់ហើយបើលោកអ្នកស្រវ៉ាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តពុំខាន។
ជំនួញ ៖ អ្នកធ្វើជំនួញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខល្អ ហើយបើមានគម្រោងការអ្វីមួយគួររួសរាន់ធ្វើព្រោះត្រូវចងចាំថាធ្វើច្រើនបានច្រើនធ្វើតិចបានតិច។
ស្នេហា ៖ មនុស្សប្រុសស្រីមានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីមានការប៉ះទង្គិចទៅលើអ្វីមួយក៏ដោយតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅដែរ។ការបំពេញការងារមានលក្ខណៈពេញដៃពេញជើងនិងជោគជ័យជានិច្ច។
ជំនួញ ៖ មានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាអារម្មណ៍ដែលងាយកើតជារឿងរាវជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។
ជំនួញ ៖ ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរមិនគប្បីសេពគប់គ្រឿងស្រវឹងឡើយពីព្រោះថាងាយជួបបញ្ហាយាយីពិសេសបញ្ហាចរាចរតែម្តង។
ស្នេហា ៖ ប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នាហើយក៏ងាយបែកបាក់ទៅវិញផង។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាភាពរកាំចិត្តក៏តែងកើតមានច្រើនចំពោះមុខផង។
ជំនួញ ៖ បើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីទុកចិត្ត។ការរស់នៅមិនមានបញ្ហាអ្វីចូលយាយីនាំជួបការលំបាកនោះដែរ។
ស្នេហា ៖ កំលោះក្រមុំចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើមានកិច្ចការងារអ្វីត្រូវរវាសរវៃ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើន។ការប្រកបការងារវិញមានការចម្រើនលូតលាស់និងពិសេសបើពឹងពាក់អ្នកដទៃគេតែងមានការជួយយ៉ាងពេញដៃជើងថែមទៀត។
ជំនួញ ៖ ថ្ងៃនេះដោយសារដួងជតារាសីឡើងខ្ពស់ រាល់មុខរបរជួញដូរផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយ ព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
ស្នេហា ៖ កំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះការបំពេញការងារមានការរីកលូតលាស់សន្សឹមៗទៅមុខតែយ៉ាងណាបើលោកអ្នកទើបចូលបំពេញការងារថ្មីថ្មោងត្រូវប្រយ័ត្នប្រយែងពីព្រោះងាយជួបបញ្ហាត្រូវប៉ះទង្គិចណាស់ផង។ក្រៅពីនេះការរស់នៅលោកអ្នកត្រូវបំបាត់ភាពប្រកែប្រកាន់ចេញពីខ្លួនខ្លះទើបប្រសើរដែលមិនមានបញ្ហានាំត្រូវឈឺក្បាលច្រើន។
ជំនួញ ៖ ការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរតែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
ស្នេហា ៖ ប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕ ប្រភព៖ Cen