Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់បានហើយឃាតករដែលវាយប្លន់សម្លាប់មនុស្សកាលពី៥ឆ្នាំមុន

ភ្នំពេញ÷អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពី៥ឆ្នាំមុន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យ ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធ ក្នុងករណី រឹតកសម្លាប់ បុរសម្នាក់ជាមិត្តភក្តិស្គាល់គ្នា រួចយកទៅបោះចោលនៅក្នុងគំនរសម្រាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន រថយន្ដកាមេរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើសនិងណូគា០២គ្រឿង ខ្សែកខ្សែដៃនិងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួន រហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះ គេចខ្លួនអស់រយៈពេល០៥ឆ្នាំ។

គួររំលឹកផងដែរថា កាលពី០៥ឆ្នាំមុន មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសម្រាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។ ក្រោយមកតាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះបានថា មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតករ ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល៥ឆ្នាំ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនដែលបោះបង់ ការតាមប្រម៉ាញ់ឃាតករម្តងណាទេ គ្រាន់តែវិធានការតាមប្រម៉ាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយឬអួតបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល០៥ឆ្នាំខាងលើ ត្រូវបានអាវុធហត្ថភ្នំពេញស្រាវជ្រាវដឹងថា សម្ងំលាក់ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានទៅសហការជាមួយអាវុធហត្ថខេត្តតាកែវដោយស្ងប់ស្ងាត់ តាមចាប់ជនល្មើសបានសម្រេចតែម្តង ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួនិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9688926