Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃអាទិត្យនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧ នាក់​ និងមិនមានអ្នកស្លាប់ថ្មីទេ នាំឱ្យអ្នកជំងឺសរុបក្នុងប្រទេសកើនដល់ ៣ ៤៧៣ នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ១៩ ​បានប្រកាសថា​ ​អ្នកជំងឺថ្មីទី ១ គឺជាបុរសជនជាតិថៃ អាយុ ៤៩ ឆ្នាំត្រឡប់មកពីប្រទេសបារ៉ែនកាលពីថ្ងៃទី ៣០ ខែសីហា និងធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃសុក្រ​។ អ្នកជំងឺថ្មីទី ២ គឺជាជនជាតិថៃ​អាយុ ៣៩ ឆ្នាំត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ៦ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសុក្រ​​។ អ្នកជំងឺថ្មីទី ៣ និងទី ៤ គឺជាស្ត្រីជនជាតិថៃអាយុ ២៧ ឆ្នាំ និងបុរសអាយុ ៣៣ ឆ្នាំត្រឡប់មកពីប្រទេសអូស្ត្រាលីនិងធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ​។ អ្នកជំងឺថ្មី​ ៣ នាក់ចុងក្រោយគឺជាស្ត្រីជនជាតិឥណ្ឌាម្នាក់អាយុ ៤៧ ឆ្នាំ និងបុរសឥណ្ឌា ២ នាក់អាយុ ៤៧ និង ៤៨ ឆ្នាំ​ បានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃសុក្រ​។

លើសពីនេះប្រធានការិយាល័យសុខាភិបាលខេត្ដ Buri Ram បាន​ថ្លែង​​កាលពីព្រឹកថ្ងៃអាទិត្យថា កីឡាករនិងបុគ្គលិករបស់ក្លិប Buriram United ចំនួន ៤២ នាក់ កំពុងត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែក​ បន្ទាប់ពីពួកគេបានត្រឡប់មកពីកន្លែងហ្វឹកហាត់របស់ក្លិបនៅ​ខេត្ត Samut Prakan កាលពីថ្ងៃសៅរ៍ ដើម្បីការពារការឆ្លងមេរោគកូវីដ១៩៕   

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9687687