គ្រូបង្វឹកក្លិប Atletico Madrid លោក Diego Simeone បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ស្របពេលដែលក្លិបបានបើកជុំរុំហ្វឹកហាត់ឡើងវិញនៅសប្តាហ៍នេះ។
ក្នុងការធ្វើតេស្តរបស់សមាជិកក្នុងក្លិប Atletico ទាំងអស់ គេបានរកឃើញថា លោក Simeone ទទួលលទ្ធផលវិជ្ជមាន ហើយនឹងត្រូវនៅដាច់ដោយឡែកពីគេមួយរយៈសិន។
ត្បិតកំពុងមានលទ្ធផលវិជ្ជមានក៏ពិតមែន ប៉ុន្តែសុខភាពរបស់លោក Simeone នៅល្អធម្មតាទេ ហើយលោកនឹងចូលមកដឹកនាំក្រុមវិញ ក្រោយពីជាសះស្បើយនៅពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្លិប Atletico នឹងធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយនឹងក្រុម Cadiz នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ហើយបន្ទាប់មកនឹងត្រូវជួប Granada នៅក្របខ័ណ្ឌ LaLiga ក្នុងការបើករដូវកាលដំបូងនៅថ្ងៃទី២៧ ខែកញ្ញា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore