យោងតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ធាង ឡេង បានដឹកនាំកម្លាំងអធិការស្រុកនិងកម្លាំងប៉ុស្តិ៍អន្លង់រាបសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសរុប៣៤នាក់ចុះបង្រ្កាបទីតាំងដាំដុះដើមកញ្ឆា ដោយខុសច្បាប់ លើផ្ទៃដី២ហិកតានៅចំណុចជ្រលងភ្នំអូរ៧០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាភូមិសាស្រ្តសំបូរទៅដោយភ្នំ ផ្លូវលំបាកមានចម្ងាយ៣០គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចយើងចាប់មុខសញ្ញាមិនបាន ហើយបានដុតកម្ទេចចោលដើមកញ្ឆាចំនួន ៥៥៣០ដើម រួមនិងខ្ទមចាំចំការ ។