ថ្វីបើចិត្តជាសភាវៈអរូបីយើងមិនអាចមើលឃើញដោយចក្ខុមែន តែវាអាចបង្គាប់បញ្ជាលើរូបរាងកាយទាំងមូលបាន បើយើងមិនបានអប់រំ ឃុំគ្រងបានល្អនោះ ។
ចិត្តជាអរូបីយ៉ាងនេះហើយទើបព្រះសាស្ដាប្រដៅសត្វលោកឲ្យអប់រំចិត្ត ឲ្យជាចិត្តមានសភាពទន់ភ្លន់ល្អ ឲ្យវៀរចាកអកុសលទាំងពួងមានការប្រព្រឹត្តអាក្រក់ដោយកាយ ឬវាចាជាដើម ទៅលើមនុស្សសត្វដែលនៅជុំវិញខ្លួនយើង ។
ចិត្តនេះទោះបីរប៉ឹងរឹងរូសដូចម្ដេចក្ដីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរ មិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅក្នុងទិសទាំងបួនដូចសេចក្ដីប្រាថ្នាបាន ។
បើលម្អិតសង្កត់ចិត្តបានហើយ ទើបបំពេញកិច្ចការឲ្យសម្រេចបាន ក៏អាស្រ័យទៅលើការធ្វើដោយសេចក្ដីព្យាយាម និងសេចក្ដីអត់ធន់ ដែលលោកហៅថាខន្តីគឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាងក្នុងការបំពេញកិច្ចការនោះៗ ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព