ភ្នំពេញ៖សមត្ថកិច្ចជំនាញឆ្មក់ចូលបង្ក្រាបទីតាំងលាយឡេ លាយម្សៅក្លែងក្លាយនៅខណ្ឌដង្កោឃាត់កម្មករ៤នាក់ម្ចាស់គេចខ្លួន។
ទីតាំងលាយឡេ លាយម្សៅ ក្លែងក្លាយមួយកន្លែងនៅតាមបណ្តោយផ្លូ២១៧ ( ហៅ ផ្លូវចំការដូង ) ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរខណ្ឌដង្កោ ឆ្មក់ចុះត្រួតពិនិត្យ ឃាត់ខ្លួនកម្មករ ៤នាក់ ( ប្រុស ) ធ្វើការសួរនាំជុំវិញបញ្ហានេះ ដោយឡែកម្ចាស់ទីតាំងគេចខ្លួនបាត់ហើយ។
ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ជា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការផងដែរ ។ ចំពោះសម្ភារៈយ៉ាងច្រើន ក៏ដូចជា ម៉ាស៊ីនសម្រាប់លាយឡេទាំងអស់ ត្រូវបានបិទសោររក្សាទុកនៅទីតាំងកន្លែងដដែល ដើម្បីរង់ចាំចំណាត់ការពីថ្នាក់លើបន្តទៀត ៕ដោយ÷សួង សាម