Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹក​ឈើនិងម៉ូតូធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ខេត្ត Chon Buri៖ អ្នកបើកបរម៉ូតូម្នាក់អាយុ ៣០ឆ្នាំ ​​បាន​ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីត្រូវឡានដឹក​ឈើកង់១៨មួយគ្រឿងកិនពីលើ។ មន្ត្រីប៉ូលិស​ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា។

ហេតុការណ៍នេះកើតឡើងនៅលើផ្លូវមានទិសដៅពី Sukhumvit ទៅ Panthong ក្នុងសង្កាត់ Baan Kao។ ប៉ូលិស ​ក្រុមអ្នកសង្គ្រោះបន្ទាន់ និងអ្នកកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពជនរងគ្រោះដែលជាអ្នកបើកម៉ូតូឈ្មោះ Suphat Jampatoom អាយុ ៣០ឆ្នាំជាសន្តិសុខមានស្រុកកំណើតមកពីខេត្តសូរិន​ ហើយម៉ូតូជនរងគ្រោះមានសភាពខូចខាតធ្ងន់​ធ្ងរខ្លាំងមែនទែន។ បុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយថាជនរងគ្រោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ អ្នកបើករថយន្តដឹកឈើឈ្មោះ​ Saweand Chamnahan អាយុ ៥២ ឆ្នាំបានប្រាប់ប៉ូលិសថា​ ជនរងគ្រោះហាក់ដូចជាបាត់បង់ការគ្រប់គ្រងម៉ូតូរបស់ខ្លួន​មុនពេលមានគ្រោះថ្នាក់កើតឡើង ហើយតៃកុងឡានលោក Saweand ​មិនអាចបញ្ឈប់ឡានបាន ទើបឡានត្រូវកិនលើជនរងគ្រោះទៅ។

ប៉ូលិសបាននិយាយថាតៃកុងឡានលោក Saweand ត្រូវបានចោទប្រកាន់ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់មនុស្ស៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9501193