មុននេះបន្តិចបានឃើញសពនារីរូបស្រស់បន្សល់ទុកបាច់ផ្កា និងស្បែកជើងនៅមុខមុខព្រះបរមរាជវាំង
រាជធានីភ្នំពេញ ៖ មុននេះបន្តិចប្រទះឃើញសពនារីស្រស់សោភាម្នាក់អណ្តែតលើទឹក នៅមុខព្រះបរមរាជវាំងដែលនារីរូបនេះបានលោតទឹកពីលើស្ពានជ្រោយចង្វារបន្សល់ទុកតែបាច់ផ្កា និងស្បែកជើង កាលពីទាបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ។
ករណីស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ។
បើតាមបងប្អូនសាច់ញាតិបានប្រាប់ថា នារីរូបស្រស់ម្នាក់នេះមានគូដណ្តឹងនៅសហរដ្ឋអាមេរិក ។
នៅមុនពេលលោតទឹក អ្នកឃើញហេតុការណ៍បានអះអាងថា គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តពណ៌ស មួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផង ។ បន្ទាប់មករថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង ។
ខណៈពេលនេះសមត្ថកិច្ចកំពុងតែពិនិត្យធ្វើកោសល្យវិច្ច័យ និងរៀបចំពិនិត្យសពថា តើករណីនេះមកពីអ្វីឲ្យពិតប្រាកដ ។ ចំពោះករណីខាងលើនេះ ខាងយើងនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ចាំមើលសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យសិន ។
ចំពោះគ្រួសារបងប្អូនមាន៤នាក់ ដែលមានប្រុស២នាក់ និងស្រី២នាក់ ដែលនារីដែលបានបាត់បង់ជីវិតនោះជាកូនពៅផងដែរ ។
សូមបញ្ជក់ ៖ បើតាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានបញ្ជាក់ថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន ។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋានមួយ ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព