នៅឆ្នាំ ១៩៧២ លោកមហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs) ដែលជាអតីតនាយកប្រតិបត្តិរបស់ Apple បានផ្លាស់ប្តូរខ្លួនពីនិស្សិតដែលមិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដែលអៀនខ្មាស់ច្រើន ទៅជាអ្នកដឹកនាំម្នាក់ក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញជុំវិញពិភពលោក ។ លោកអាចធ្វើដូច្នេះបានព្រោះតែលោកមានចំណេះដឹងផ្នែកចិត្តសាស្ត្រ ។
ប៉ុន្តែក្រៅពីនេះហើយ លោកមានសមត្ថភាពអស្ចារ្យមួយទៀត គឺសមត្ថភាពក្នុងការកាត់បន្ថយគំនិតអញនិយម ។ ជាក់ស្តែង អាជីវករត្រូវការភាពជឿជាក់លើខ្លួនឯងដើម្បីមានឱកាសជោគជ័យខ្ពស់បាន ព្រោះភាពជឿជាក់ជំរុញទឹកចិត្តឲ្យមនុស្សខិតខំប្រឹងប្រែង និងងើបឡើងវិញរាល់ពេលដែលបរាជ័យ ។
តែភាពជឿជាក់នេះមិនមែនជាគំនិតបែបអញនិយមទេដែលជំរុញឲ្យមនុស្សចង់បានការទទួលស្គាល់ពីអ្នកដទៃ និងមិនទទួលយកគំនិតអ្នកដទៃ ។ គំនិតនេះធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកធុញទ្រាន់ និងអាចបំផ្លាញអាជីពរបស់អ្នកផងដែរ ។
Harvard Business Review បានប្រាប់មកថា មនុស្សត្រូវតែស្មោះត្រង់នឹងខ្លួនឯងទាក់ទិននឹងកត្តាជំរុញឲ្យពួកគេចាប់ផ្តើមអាជីវកម្មមួយ ។ វាមិនមែនជាបញ្ហាទេប្រសិនបើកត្តាទាំងនោះជាមូលហេតុដែលអត្មានិយម ហើយការទទួលស្គាល់វាអាចធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកកាន់តែជឿជាក់លើអ្នកផងដែរ ។ ខាងក្រោម គឺជាបញ្ហាដែលគំនិតអញនិយមអាចបង្កដល់អាជីវកម្មរបស់អ្នក៖
១. មិនស្តាប់អ្នកដទៃ
គំនិតអញនិយមប៉ះពាល់ដល់សមត្ថភាពរបស់មនុស្សក្នុងការស្តាប់ទស្សនៈ ឬការព្រួយបារម្ភរបស់អ្នកដទៃ ។ ប៉ុន្តែគំនិតរបស់មិត្តភក្តិ ដៃគូ វិនិយោគិន ឬអ្នកណែនាំប្រៀបបានជាប្រភពល្អៗសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ។
២. ឲ្យតម្លៃលើខ្លួនច្រើនជាងលើអាជីវកម្ម
អ្វីដែលអ្នកស្រលាញ់ចូលចិត្តមិនគួរស្មើអ្វីដែលអាជីវកម្មរបស់អ្នកលក់ ឬតំណាងទេ ព្រោះអ្នកដទៃប្រហែលជាមិនចូលចិត្តវាឡើយ ។ អាជីវកម្មរបស់អ្នកមិនមែនគ្រាន់តែជាអ្វីដែលអ្នកចូលចិត្តឡើយ ។ តែវាទាក់ទិននឹងតម្រូវការ និងការចង់បានរបស់អតិថិជនរបស់អ្នក ។
៣. ការប្រមូលគុណសម្បត្តិ
ការប្រមូលគុណសម្បត្តិរបស់អ្នកដទៃជុំវិញខ្លួន និងបង្ហាញថាវាជាលទ្ធផលនៃការងាររបស់អ្នកនោះបង្កើតជាបរិស្ថានប្រកួតប្រជែងរវាងមនុស្សក្នុងអាជីវកម្ម ហើយវាមិនល្អសម្រាប់ការធ្វើការក្នុងក្រុមឡើយ ។ លើសពីនេះទៅទៀត វាធ្វើឲ្យមនុស្សមិនជឿជាក់គ្នា និងលាក់បាំងគំនិតគ្នាជាដើម ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព