Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ធ្វើការតវ៉ា ខណៈពេលអាជ្ញាធរវាយកម្ទេចរបងផ្ទះ

អាជ្ញាធរខណ្ឌ​ពោធិ៍​សែន​ជ័យ បានប្រើឧបករណ៍គ្រឿងចក្រ វាយកម្ទេចរបងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើការពង្រីក​ផ្លូវ ​ស្ថិត​​នៅ​ត្រង់ចំណុច ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ប្រមាណច្រើន​ជាង​១០​គ្រួ​សារ បាន​នាំ​គ្នា​​ប្រតិកម្ម​យ៉ាងខ្លាំង ​ទៅ​នឹង សកម្ម​ភាព​របស់​អាជ្ញាធរ ហើយបានចាត់ទុកថា នេះគឺជាទង្វើខ្វះសីលធ៌ម និងគ្មានក្តីមេត្តា ខណៈពេលធ្វើការវាយកម្ទេចរបងផ្ទះ ដោយមិន​បានជូនដំណឹង ប្រាប់ប្រជាពលរដ្ឋឱ្យដឹងមុន។

​ជុំវិញរឿងនេះ ​ប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់ផ្ទះ បានយល់ព្រម​រុះរើ ខណៈខ្លះទៀតបានធ្វើការតវ៉ា។ ចំពោះអ្នកដែលធ្វើការ​តវ៉ា​នេះ គឺ​ពុំ​មែនធ្វើ​ការ​ជំទាស់ ឬ​រារាំង​ផែនការអភិវឌ្ឍន៍​របស់​អាជ្ញាធរ​​ទេ ប៉ុន្តែពួកគេទាមទារឱ្យអាជ្ញាធរ ត្រូវធ្វើការ​រុះរើរបងផ្ទះ​ទាំង​សងខាង​ផ្លូវ​ គឺពុំ​មែនអនុវត្តធ្វើតែម្ខាងនោះទេ។

ជាមួយគ្នាផងដែរ ប្រជាពលរដ្ឋនៅតំបន់កើតហេតុខាងលើ ក៏បានទទួចស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ ត្រូវធ្វើយ៉ាងណា គោរព​តាម​គោលការណ៍​ច្បាប់ និង​​ស្មើភាព​គ្នា កុំមក​វាយ​រុះរើ​តែ​ខាងតែម្ខាងយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ហេតុការវាយកម្ទេចរបងផ្ទះប្រជាពលរដ្ឋនេះ គឺបានកើតឡើង ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០៕ ដោយ៖ ត្នោត 

from: https://tnaot.com/km/m/detail/article/9500340