Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៥ ចំនុច Note 20 Ultra ស័ក្តិសមនឹងតម្លៃពាន់ៗដុល្លាររបស់វា

Galaxy Note 20 Ultra អាចរាប់ជាទូរសព្ទមួយក្នុងចំណោមទូរសព្ទដែលមានតម្លៃថ្លៃបំផុតនាពេលបច្ចុប្បន្ន។ ថ្វីត្បិតតែតម្លៃវាឃើញហើយសឹងតែស្រក់ទឹកភ្នែកក្នុងសម័យកូវីដ-១៩នេះក៏ដោយ ប៉ុន្តែគ្រឿងឧបករណ៍ និងមុខងាររបស់វាគឺល្អស័ក្តិសមនឹងចំណាយថវិកាទិញចាញផលិតផលថ្លៃៗរបស់ក្រុមហ៊ុន Apple នោះទេ។

ខាងក្រោមនេះត្រឹមតែជាចំនុចទាំង ៥ ដែលចាត់ទុកថាតម្លៃលក់ពាន់ៗដុល្លារ៖

១. Display (ឧបករណ៍បង្ហាញទិដ្ឋភាព)

និយាយដល់ Dispay របស់ Galaxy 20 Ultra នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយជាមួយនឹងអេក្រង់បង្ហាញទិដ្ឋភាពទំហំ ៦.៩ អ៊ីញដ៏ធំអាចបង្ហាញរូបភាពកម្រិត QHD+ ដែលគ្មាន Display លើទីផ្សារណាអាចប្រជែងជាមួយវាបានទេ។

កម្រិតបម្រែបម្រួលប្រេកង់ ១២០Hz គឺជាហេតុផលមួយភ្ជាប់នឹង FHD+ ធ្វើឲ្យគ្រប់ផ្នែកនៃ One UI អារម្មណ៍ថាដើរលឿន និងឥតទាក់។

២. S Pen (ប៊ិច S)

ចំនុចរសើប និងទាក់ចិត្តបណ្ដាលអ្នកគាំទ្រទៅលើ Galaxy 20 Ultra គឺ S Pen ហ្នឹងតែម្ដង។ កាល​ចេញស៊េរី Galaxy Note 8 ប៊ិចរបស់វាមានភាពយឺតយ៉ាវ ចំនែក S Pen គឺបានកែសម្អសមត្ថភាពខុសឆ្ងាយពីផលិតផលកាលពីមុន ជាពិសេសចំនុចគួរឲ្យកត់សម្គាល់លើភាពយឺតយ៉ាងធ្លាក់ចុះ ៩ មីលីវិនាទីដែលរួមបញ្ចូលទាំង ១២០Hz Display ផងនោះកាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ដូចកំពុងប្រើសរសេរលើក្រដាសផ្ទាល់ៗ។

ចំពោះអ្នកចូលចិត្តកត់ចំណាំវិញច្បាស់ជាពេញចិត្តជាមួយសមត្ថភាព និងមុខងារពិសេសៗរបស់វា។

៣. Wireless DeX (ការតភ្ជាប់ DeX)

មុខងារតភ្ជាប់ថ្មី Wire-free DeX គឺជាផ្នែកគួរឲ្យចាប់អារម្មណ៍របស់ស្មាតហ្វូន Galaxy 20 Ultra ទោះបីជាវាមិនអាចដូចកុំព្យូទ័រ ឬLaptop ទាំងស្រុងក៏ដោយ និងអនុញ្ញាតឲ្យលោកអ្នកអាចតភ្ជាប់ឧបករណ៍ទៅកាន់ម៉ូនីទ័រដែលគាំទ្រផ្សេងៗ និង TV។ សំខាន់អ្នកអាចយករាល់ឯកសារ និងទិន្នន័យដែលអ្នកត្រូវការតាមខ្លួនដោយពុំចាំបាច់យកឧបករណ៍ច្រើនជាប់ខ្លួនគ្រប់ពេលគ្រប់ទីកន្លែង។

៤. Updates

ឥឡូវនេះក្រុមហ៊ុន Samsung បានប្ដេជ្ញាចិត្តអាប់ដេតប្រព័ន្ធប្រតិបត្តិការ(OS)របស់ខ្លួនរយៈពេល ៣ ឆ្នាំ ដរាបណាអ្នកសប្បាយចិត្តនឹងកាន់ទូរសព្ទរយៈ ៣ ឆ្នាំនោះ។

ឯការអាប់ដេត One UI 3.0 គួរតែមករួមគ្នានៅប៉ុន្មានខែខាងមុខនេះ។ វាជាការរង់ចាំមួយក៏ពិតមែនប៉ុន្តែក្រុមហ៊ុន Samsung បានត្រូវកែលម្អច្រើនចំនុចដូចគ្នានឹងរយៈពេល ១៨ ខែកន្លងមកនេះក្រុមហ៊ុនបានកែកំហុសឆ្គង និងចំនុចចន្លោះប្រហោងជាច្រើន។ វាល្អសម្រាប់អ្នកប្រើ Note 20 ក្នុងរយៈពេលយូរ និងត្រូវបានធានាលើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបីសំខាន់ៗ និងការការពារសុវត្ថិភាពនៃកំហុសឆ្គងលើស្មាតហ្វូនរបស់អ្នក ព្រមទាំងដំណើរការនៃការភ្ជាប់បណ្ដាល 5G ឲ្យលឿនបំផុត។

៥. Power (ថាមពល)

នៅលើទីផ្សារបច្ចុប្បន្នមានទូរសព្ទមិនច្រើនទេដែលមានថាមពលប្រហែល Galaxy Note 20 និង Note 20 Ultra។ បន្ទះឈីប Snapdragon 865+ នៃក្រុមហ៊ុន Qualcomm នៅ US គឺជាឧបករណ៍ល្អបំផុតលើប្រព័ន្ធប្រតិបត្តិការ Android ខណៈពេលដែល Exynos 990 ជាបន្ទះឈីបល្អពិសេសតាមបែបបទរបស់វា។ តែទោះយ៉ាងណាគ្មានបន្ទះឈីបនៃ Android ណាអាចប្រជែងគ្នាជាមួយឈីបស៊េរីចុងក្រោយដែលក្រុមហ៊ុន Qualcomm ផ្ដល់ជូនដែលបច្ចុប្បន្នមានក្នុង Galaxy Note 20 Ultra នោះទេ។ ប្រែសម្រួលដោយ៖ រីតា

បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

(ប្រភពវីដេអូ៖ 9to5Google)

from: https://tnaot.com/km/m/detail/article/9682786