នៅក្នុងមហាសមុទ្រគឺធំធេងនិងពោរពេញទៅដោយរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលយើងប្រហែលជាមិនធ្លាប់ដឹងនិងគួរឲ្យចាប់អារម្មណ៍ផងដែរ។ ដូច្នេះក្រឡេកមកមើលអត្ថបទខាងក្រោមនេះអ្នកនឹងភ្ញាក់ផ្អើលជាមិនខាន៖
១. នៅមានជីវិតសត្វនៅក្រោមទឹកជាច្រើនដែលយើងនៅមិនទាន់ដឹង៖
៩៤% នៃជីវិតនៅលើភពផែនដីគឺជាសត្វសមុទ្រហើយ ២ ភាគ ៣ នៃទាំងអស់ នៅតែជាសត្វអាថ៌កំបាំង ទន្ទឹមនឹងនេះមនុស្សសិក្សានិងស្វែងយល់ពីជីវិតសមុទ្រថ្មីបានកើនឡើងជាលំដាប់។
២. បាតសមុទ្រគឺមានជម្រៅជ្រៅស្ទើរមិនគួរឲ្យជឿ៖
Mariana Trench គឺជាមហាសមុទ្រដែលមានជម្រៅជ្រៅបំផុតដែលបានរកឃើញដោយមនុស្ស។ ហើយបើវាស់ពីជម្រៅរបស់វាវិញគឺវាស្ទើរតែស្មើរនឹងកម្ពស់នៃភ្នំអេវឺរ៉េស។
៣. ក៏មានទន្លេនៅពាក់កណ្តាលក្រោមបាតសមុទ្រផងដែរ៖
ទន្លេនេះគឺស្ថិតនៅ Cenote Angelita ប្រទេសម៉ិកស៊ិក។ គឺជាទន្លេដែលស្ថិតនៅក្រោមសមុទ្រដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំមួយហើយបើមុជទឹកចុះទៅក្នុងជម្រៅប្រហែល ៣០ ម៉ែត្រវានឹងក្លាយជាទឹកសាបប៉ុន្តែបើមុជរហូតដល់ទៅ ៦០ ម៉ែត្រវិញវានឹងក្លាយជាទឹកប្រៃវិញដែលទិដ្ឋភាពប្រៀបដូចជានៅលើគោកដូចក្នុងរូបនេះឯង។
៤. មានមាសជាង ២០ លានតោននៅក្រោមសមុទ្រ៖
យោងតាមការស្រាវជ្រាវពីមហាសមុទ្ររបស់ NOAA គឺបានបង្ហាញថាមានមាសជាង ២០ លានតោននៅបាតសមុទ្រប៉ុន្តែសូម្បីតែពេលនោះមាសត្រូវបានកប់នៅក្នុងថ្មជាច្រើន។ ហើយមិនតិចជាង ៣ គីឡូម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ ដូច្នេះការជីកមាសនៅក្រោមបាតសមុទ្រគឺវាមិនមែនជារឿងងាយស្រួលនោះទេ។
៥. បន្ទុះភ្នំភ្លើងភាគច្រើនគឺកើតឡើងនៅក្រោមបាតសមុទ្រច្រើនជាងនៅលើគោក៖
៨០% នៃការផ្ទុះភ្នំភ្លើងទាំងអស់បានកើតឡើងនៅក្រោមសមុទ្រ ហើយលំហូរពីបន្ទុះភ្នំភ្លើងនីមួយៗគឺបណ្តាលឲ្យសីតុណ្ហភាពទឹកក្នុងតំបន់នោះឡើងដល់ ៤០០ អង្សាសេ ហើយសារពាង្គកាយខ្លះក៏អាចសម្របខ្លួនទៅរស់នៅក្នុងបរិដ្ឋាននេះផងដែរ។
៦. យើងអាចដកដង្ហើមរហូតមកដល់សព្វថ្ងៃមួយផ្នែកធំក៏ដោយសារតែសមុទ្រដែរ៖
សមុទ្រគឺជាប្រភពអុកស៊ីសែនធំជាងគេបំផុតនៅលើពិភពលោកពីព្រោះច្រើនជាង ៧០% នៃអុកស៊ីសែននៅក្នុងបរិយាកាសគឺជាការផលិតរបស់សមុទ្រ។
៧. រលកយក្សស៊ូណាមិអាចមានកម្ពស់រហូតដល់ ៣៥ ម៉ែត្រឬស្មើរនឹងអគារកម្ពស់ ១២ ជាន់៖
ត្រលប់មកមើលពីការរញ្ជួយដីនៅអាឡាស្កាក្នុងឆ្នាំ ១៩៥៨ បណ្តាលឲ្យមានរលកយក្សស៊ូណាមិខ្ពស់ជាង ៣៥ ម៉ែត្រនៅពេលដែលបក់មកលើឆ្នេរសមុទ្ររលកនេះបានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលមានចម្ងាយ ៥០០ ម៉ែត្រពីច្រាំងដែលជាកំណត់ត្រាខ្ពស់បំផុតហើយក៏បានកត់ត្រាក្នុងប្រវត្តិសាស្ត្រផងដែរ។
៨. ត្រីនៅអង់តាកទិកគឺអាចការពារខ្លួនពីការកកពីទឹកត្រជាក់ធម្មជាតិ៖
ពួកគេមានប្រូតេអ៊ីនដែលមានឈ្មោះថាប្រូតេអ៊ីនប្រឆាំងនឹងរោគក្នុងរាងកាយដែលវាអាចការពារគ្រីស្តាល់ទឹកកកពីការចូលនិងរីកលូតលាស់រួមទាំងការការពារឈាមរបស់វាពីការបញ្ឈប់លំហូរ ដូច្នេះពួកគេអាចយកឈ្នះភាពត្រជាក់បាន៕