Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោះបី​នៅ​ទីណា​ក៏​ដោយ​នំអន្សម​ជា​នំ​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ចូល​ចិត្ត​បំផុត

រាជធានី​ភ្នំពេញ ៖ ចូលរួម​ថែរក្សា​ប្រពៃណី​យើង ទោះបីជា​នៅ​ទីណា​ក៏​ដោយ ។ វេច​នំអន្សម​នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ដើម្បី​ទុក​ចូលរួម​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ ។ នេះ​បើ​យោង​តាម ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ផ្សាយ​ចេញ​នា​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា នំអន្សម ជា​នំ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ តែងតែ​រៀបចំ​វេច​នំ​ប្រភេទ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​បុណ្យប្រពៃណី​ជាតិខ្មែរ ជា​ពិសេស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ក្រៅពី​ពិធីបុណ្យ​នេះ នៅ​ក្នុង​ពិធី​មង្គលការ​គេ​ក៏​តែង​ឃើញ​មាន​វេច​នំអន្សម​ផង​ដែរ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9681990