ខេត្តឧត្តរមានជ័យ ៖ សត្វកំផេមខ្មោចបានយកជីវិតបុរស២នាក់ ក្រោយចាប់យកមកដុតហូបបណ្តាលឱ្យពុលយ៉ាងអាណោចអាធ័មបំផុត ។ ជនរងគ្រោះត្រូវបានដឹកយកទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តសៀមរាបដែរ ប៉ុន្តែមិនអាចជួយអាយុជិវីតបានទេ ។ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១០ កញ្ញា ស្ថិតចំណុចចំការស្រះទឹក ក្នុងបាក់នឹម សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បុរសរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះផុន ញូង អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះផល់ មួន អាយុ៤៧ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជាកម្មករបើករថយន្តឱ្យគេ និងមានបម្រើការងារយោធា៤០២ការពារព្រំដែនគោកកម្ពុជា ថៃមានទីលំនៅភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមប៉ូលិសក្រុងសំរោងបានឱ្យដឹងមុនពេលកើតហេតុថា បុរសរងគ្រោះទាំង២នាក់ជា
អ្នកបើករថយន្តនិងចាំចំការឱ្យចៅកែឱ្យឈ្មោះរស់ ជុក ហើយឃើញសត្វកំផេម
ខ្មោចក៏នាំគ្នាចាប់យកមកដុះហូប ។ មួយសន្ទុះក្រោយមក ស្រាប់តែពុលប្រកាច់
បែកពពុះមាត់ដេកដួលភ្លាម ។
បងប្អូននិងសាច់ញ្ញាតិឃើញហេតុការណ៍នេះនាំគ្នាដឹកយកទៅធ្វើការសង្គ្រោះនៅឯមន្ទីរ ពេទ្យខេត្តសៀមរាប ។ លុះនៅថ្ងៃទី១១ កញ្ញា ក៏បានបាត់បង់ជីវិតបាត់បង់ជីវិតទាំង២នាក់តែម្តង ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព