ទីបំផុត!សមត្ថកិច្ច បញ្ជូនស្រ្ដីដែលយកកាំបិតអារលេីផ្ទៃមុខក្មេងស្រីីអាយុ៥ឆ្នាំទៅតុលាការហើយនិងទាមទារសំណង១០ម៉ឺនដុល្លារ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃ១៧ខែកក្ដដាឆ្នាំ២០២០នេះនិងបញ្ជូនស្រ្តីម្នាក់ ដែលប្រើកាំបិតអារលេីផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ រងរបួសធ្ងន់ដេរជាង ១០០ថ្នេរ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹង
ទាមទារសំណងពីជនដៃដល់នៅទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយសូមបញ្ជាក់ផងដែរថា ស្រ្តីដៃដល់ខាងលើឈ្មោះលីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានប្ដីជាមន្រ្តីយោធា និងមានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។
ស្រ្តីរូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍កាកាបទី២ ធ្វើការចាប់ខ្លួនភ្លាម ក្រោយពេលធ្វើសកម្មភាពយកកាំបិតអារមុខក្មេងស្រីម្នាក់ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម បណ្ដាលឲ្យរងរបួសផ្ទៃមុខ ច្រចុះ ក និងដៃ។ទង្វើនេះត្រូវបានមហាជនថ្កោលទោសយ៉ាងខ្លាំង។
គួររំលឹកផងដែរថាហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកភូមិបាននិយាយថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ ។
បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
បន្ទាប់មកក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេងហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ក្រៀក យកកាំបិតទើបនិងទិញថ្មីៗដើម្បីអារកសម្លាប់ចោល ប៉ុន្តែពេលនោះ
ក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃនិង ក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។ប៉ុន្តែក្រោយមកត្រូវបាននគរបាលចាប់ខ្លួនបាន។ផេងភាព