ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកវិភាគបាល់ទាត់ម្នាក់ក្នុងសារព័ត៌មាន BBC ទាយថា នឹងឈ្នះពានរង្វាន់ Premier League នារដូវកាលកាលថ្មីនេះ ខណៈអ្នកវិភាគទាំងអស់ផ្សេងទៀត គិតថា Man Utd បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤។
វាពិតជាពិបាកក្នុងការទស្សទាយថាតើក្រុមណានឹងឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ប៉ុន្ដែអ្នកវិភាគភាគច្រើនយល់ឃើញថា Liverpool ឬ Manchester City នឹងឈ្នះពាននេះ។
យ៉ាងណាក្ដី អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស លោក Chris Waddle បានទស្សទាយថា ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer នឹងបញ្ចប់ចំណាត់ថ្នាក់លើគេ ខណៈអ្នកវិភាគទាំងអស់នៃ BBC យល់ឃើញថា United នឹងបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤៕
ប្រភព៖ BBC