Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នេះ​ជា​ចំណុចដែល​អ្នក​គួរ​តែធ្វើ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ដែលស្អប់​ការងារ​ខ្លួនឯង

នៅពេល​ដែល​សេដ្ឋកិច្ច​មិន​មាន​ភាព​ប្រាកដប្រជា​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​លាឈប់​ពី​ការងារ​ដែល​នឹងន​របស់​អ្នក​ទេ​ទោះជា​អ្នក​ស្អប់​វា​ពិតមែន​ក្តី ។ អ្នក​ប្រហែលជា​ត្រូវ​ពន្យា​ពេល​ការ​សម្រេចចិត្ត​នេះ​សិន​ហើយ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ អ្នក​អាច​ធ្វើ​រឿង​មួយ​ចំនួន​បាន​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្អប់​នឹង​ការងារ ។

១. ព្យាយាម​ពង្រឹងសមត្ថភាព និង​សម្រេច​បាន​កិច្ចការ​ធំ​ៗ

មិន​ថា​ការងារ​អ្នកជា​ការងារ​អ្វី​ទេ អ្នក​គួរតែ​ព្យាយាម​ពង្រឹងសមត្ថភាព​របស់​អ្នកជា​និច្ច ជា​ពិសេស​កិច្ចការ​ដែល​ទាមទារ​ឲ្យ​អ្នក​ប្រើ​ជំនាញ​អ្វីមួយ ។ ឧទាហរណ៍​ដូច​ជា កិច្ចការ​ធ្វើ​បទ​បង្ហាញ​ក្នុង​កំឡុង​ពេល​ប្រជុំ​អាច​ជួយ​ពង្រឹង​ជំនាញ​ទំនាក់ទំនង និង​ការ​និយាយ​ជា​សាធារណៈ​ជាដើម ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​កំណត់​គោលដៅ​របស់​អ្នក​ដោយ​យោង​ទៅ​តាម​កម្រិត​នៃ​ជំនាញ​ដែល​អ្នក​កំពុង​មាន​ស្រាប់ ។

២. ផ្តល់​សេរីភាព​ខ្លះ​ដល់​ខ្លួនឯង

អ្នក​គួរតែ​មាន​សេរីភាព​ខ្លះ​ក្នុង​ការងារ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​របស់​អ្នក ។ ជាក់ស្តែង កន្លែង​ការងារ​ជា​ច្រើន​មាន​រៀបចំ​នូវ​ស្តង់ដារ​ច្បាស់លាស់​ដែល​បុគ្គលិក​គ្រាន់តែ​ធ្វើ​តាម​ការ​ណែនាំ​ម្តង​ហើយ​ម្តងទៀត​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​ធ្វើការ​ដូច្នេះ​នឹង​ឆាប់​ធ្វើ​ឲ្យ​មនុស្ស​ធុញទ្រាន់ ។ ដូច្នេះ​អ្នក​គួរតែ​ទុក​ឱកាស​ឲ្យ​ខ្លួនឯង​ផ្លាស់​ប្តូរ​របៀបរបប​ខ្លះ​ៗ​ក្នុង​ការងារ​ដែរ ។

៣. បង្កើត​ភាព​នឹងន

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ស្មុគស្មាញ និង​តែងតែ​ភ័យ​ព្រួយ​ពេល​ដែល​កំពុងធ្វើការ អ្នក​គួរតែ​ព្យាយាម​បង្កើត​ភាព​នឹងន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្តោត​ស្មារតី​លើ​ការងារ​បាន​ល្អ​ជាង​មុន ។ ឧទាហរណ៍​ដូច​ជា​រៀបចំ​តារាង​ពេលវេលា​ច្បាស់លាស់​ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ងារ​តាម​សម្រួល​ជាដើម ។

៤. ផ្តល់​រង្វាន់​ដល់​ខ្លួនឯង

មនុស្ស​គួរតែ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​រាល់ពេល​ដែល​ពួក​គេ​ខិតខំ​ធ្វើ​អ្វីមួយ​បាន​សម្រេច ។ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ពឹងផ្អែក​លើ​អ្នក​ដទៃ​រហូត​ដល់​ពួក​គេ​ទទួលស្គាល់​ពី​សមត្ថភាព​របស់​អ្នក​ឡើយ ។ ផ្ទុយ​មក​វិញ អ្នក​អាច​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​បាន​មិន​ថា​តូច ឬ​ធំ​ទេ ។

៥. ស្គាល់​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ស្រ​ដៀង​អ្នក​ដែរ

ប្រសិនបើ​អ្នក​ឧស្សាហ៍​ធ្វើការ​តែ​ម្នាក់ឯង នោះ​អ្នក​គួរតែ​រាប់អាន​មនុស្ស​ដែល​មាន​កិច្ចការ​ស្រ​ដៀង​អ្នក​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​យល់ចិត្ត​គ្នា​បាន​ច្រើន និង​អាច​ចែករំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

from: https://tnaot.com/km/m/detail/article/9497289