(បរទេស) ៖ ថ្ងៃនេះជាខួប១៩ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្មបួនដងផ្សេងគ្នា ពីសំណាក់ក្រុមភេរវករអាល់កៃដា នៅក្នុងដែនដីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដោយបានកើតឡើងកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១ កន្លងទៅនេះ។ ព្រឹត្តិការណ៍ភេរវកម្មនេះ ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល។
ហេតុការណ៍សោដនាកម្មនៅថ្ងៃទី១១កញ្ញា ២០០១ ឬហៅថាថ្ងៃថា ហេតុការណ៍ប្រវត្តសាស្រ្ត ក្នុងភាវរកម្មវាយប្រហារ៤ដងផ្សេងគ្នា នៅទីក្រុងញ៉ូញ៉យ និងតំបន់វ៉ាស៊ីនតោន ក្រុមភារវករបានប្លន់យន្តហោះ ដឹកអ្នកដំណើរចំនួន៤គ្រឿង គ្រានោះក្រុមភារវករបាននាំយក២គ្រឿង ដើម្បីបើកបំបុកអាគារពាណិជ្ជកម្មភ្លោះរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យអាគាទាំង២ដួលរលំរយៈពេល២ម៉ោង ហើយភារវករ ប្លន់យន្តគ្រឿងទី៣បំរុងទៅបុកមន្ទីរបញ្ចាក់កោន ដែលជាទីតាំងធ្វើការងារនៃក្រសួងការពារជាតិអាមេរិក នៅក្នុងរដ្ឋវើជីញ៉ា។
ចំណែកឯយន្តហោះទី៤ដែលជាយន្តហោះនៃ ក្រុមហ៊ុន United Airlines ជើងហោះហើរទី៩៣ គ្រានៅអ្នកដំណើរប្រយុទ្ធជាមួយក្រុមភារវករ ដែលធ្វើអោយយន្តហោះធ្លាក់នៅក្នុងវាលនៃរដ្ឋវើជូញ៉ា មុនដល់គោលដៅកំណត់ ដែលជាគោលដៅរបស់ភាវរករ ត្រូវនាំយន្តហោះបុកអាគារដ្ឋសភាសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហេតុការណ៍វិនាសកម្មលើកនេះ ធ្វើឲ្យមានអ្នកបាត់បង់ជីវិតជិត៣ពាន់នាក់ និងមិនមានអ្នករួចជីវិតពីយន្តហោះគ្រឿងទី៤នោះឡើយ។
នៅក្នុងព្រឹត្តិការណ៍នោះភ្លាមៗអាជ្ញាធរបានចុះទៅធ្វើការ ក្រោយហេតុការការវាយប្រហារ អាជ្ញាធរមានទុកលំបាកខ្លាំង និងឈឺចាប់ពីការធ្វើការនៅលើកនេះ ព្រោះតែព្រត្តិការណ៍លើកនេះ។ មជ្ឍមណ្ឌលការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានបញ្ចាក់ថា មានប្រជាពលរដ្ឋប្រមាណ៤សែននាក់ បានទទួលឥទ្ធពលលាយលំជាតិពុល និងរងរបួស និងរងសម្ពាធផ្លូវចិត្ត និងប្រព័ន្ធប្រសាទ យ៉ាងធ្ងន់ធ្ងរកាលពីហេតុការណ៍ដល់អាក្រក់នេះ ។
សូមជម្រាបថាដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏មហាសោកសៅនេះ រដ្ឋាភិបាលអាមេរិកបានបំណែករបស់អាគារដែលរងការវាយប្រហារនោះទៅកាន់ក្នុងសារៈមន្ទីរNewseumដើម្បីរំលឹកដល់ព្រឹត្តការណ៍១១កញ្ញាឆ្នាំ២០០១៕