Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណួរ​សំខាន់​ៗ​សម្រាប់​អាជីវករ​ដែលត្រូវ​សួរ​ខ្លួនឯង​កំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកអាជីវករ​ប្រហែលជា​មាន​សំណួរ​ជា​ច្រើន​ដែល​ត្រូវការ​ចម្លើយ ។ ហើយ​សំណួរ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​លើ​អនាគត​អាជីវកម្ម​របស់​អ្នក​បាន​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​ឆ្លើយ​សំណួរ​ទាំងនោះ ។ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពិភពលោក​ក្រោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ អាជីវករ​ត្រូវ​តែ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

១. តើ​ខ្ញុំ​គួរតែ​ចាប់ផ្តើម​លក់​អន​ឡាញ​ទេ?

សម្រាប់​អាជីវកម្ម​ជា​ច្រើន ពួក​គេ​បាន​ងាក​ទៅ​ការ​លក់ និង​ផ្តល់​សេវាកម្ម​អន​ឡាញ​វិញ​ខណៈ​ដែល​មនុស្ស​ព្យាយាម​ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ។ ការ​ធ្វើ​ដូច្នេះ​មាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ផ្តល់​ភាព​បត់បែន​ដល់​បុគ្គលិក ភាព​ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល និង​ថែម​ទាំង​កាត់​បន្ថយ​ការ​ចាយវាយ​ក្នុង​ហាង​ដូច​ជា​ថ្លៃ​អគ្គិសនី​ជាដើម ។

ប៉ុន្តែ​វា​ក៏​មាន​ចំណុចខ្សោយ​មួយ​ចំនួន​ដែរ​ដូច​ជា​ការ​ពិបាក​ទំនាក់ទំនង​ជាមួយ​បុគ្គលិក និង​ការ​ប្រកួតប្រជែង​ដែល​កំពុង​មាន​ភាព​តានតឹង​លើ​ប្រព័ន្ធ​សង្គម ។ ជាក់ស្តែង អ្នក​អាច​ធ្វើការ​ពិសោធន៍​ដោយ​ខ្លួនឯង​មុន​ពេលធ្វើការ​សម្រេចចិត្ត និង​ពិនិត្យ​មើល​ថា​តើ​អ្នក​ត្រូវការ​ជំនាញ ឬ​សម្ភារៈ​អ្វី​ទៀត​ទេ​ដើម្បី​ធ្វើ​ឲ្យ​ការ​លក់​អន​ឡាញ​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង?

២. តើ​ខ្ញុំ​គួរ​ត្រៀមខ្លួន​សម្រាប់​ពេល​អាសន្ន​នា​ថ្ងៃ​ខាង​មុខ​ដោយ​បែប​ណា?

មិន​មាន​នរណា​គិត​ថា ពិភពលោក​នឹង​ជួប​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​អាជីវករ អ្នក​មិន​អាច​គិតតែ​ពី​ការ​ស្តាយក្រោយ​ឡើយ ។ ផ្ទុយ​មក​វិញ អ្ន​នក​ត្រូវ​តែ​យក​វា​ជា​មេរៀន​សម្រាប់​ថ្ងៃ​មុខ ។ មិន​ថា​គ្រាអាសន្ន​នៅ​ថ្ងៃ​មុខជា​គ្រោះ​ធម្មជាតិ ការ​ផ្ទុះ​ជំងឺ​មួយទៀត ឬ​គ្រោះភ័យ​ផ្សេង​ៗ​ទេ ផែនការ​របស់​អ្នក​គួរតែ​រួម​មាន​វិធី​ទំនាក់ទំនង​ជាមួយ​បុគ្គលិក មនុស្ស​ដែល​អ្នក​ត្រូវ​ទាក់ទង​ដូច​ជា​អតិថិជន ឬ​អ្នក​ផ្គត់ផ្គង់ និង​ជម្រើស​ក្នុង​ការ​ធ្វើការ​ផ្សេង​ដូច​ជា​ការ​លក់ និង​ធ្វើការ​អន​ឡាញ​ជាដើម ។

៣. តើ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ក្នុង​អាជីវកម្ម​ខ្ញុំ​មាន​អ្វីខ្លះ?

កូ​វី​ដ ១៩ ជា​ឱកាសល្អ​មួយ​សម្រាប់​ឲ្យ​អ្នក​មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​អាជីវកម្ម​ម​របស់​អ្នក ។ អ្នក​អាច​កត់​ទុក​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អាជីវកម្ម​របស់​អ្នក​និង​ព្យាយាម​រក​វិធី​ដើម្បី​ពង្រឹង​កន្លែង​ដែល​អ្នក​នៅ​ខ្វះខាត​ដើម្បី​ថ្ងៃ​អនាគត ៕

from: https://tnaot.com/km/m/detail/article/9496276