រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានល្អប្រសើររហូតដល់ព្យាបាលអ្នកឆ្លងទាំងអស់ជាសះស្បើយ ។
យោងតាមខ្លឹមសារលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា ក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានសន្តិភាព លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាដែលចប់អាណត្តិបេសកកម្មការទូតបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។
លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩ នៅកម្ពុជាបានជាសះស្បើយទាំងស្រុងជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជាដែលកន្លងមកបានផ្ដល់នូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរធ្វើឱ្យបេសកកម្មកាទូតរបស់លោកជំទាវ នៅកម្ពុជានាពេលនេះជាង២ឆ្នាំ កន្លងមកនេះទទួលនូវភាពជោគជ័យត្រចះត្រចង់ក្នុងនោះរួមទាំងមានការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះក៏មានឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀតបានទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ ។
លើសពីនេះទៅទៀតក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រ សួងពាណិជ្ជកម្មឥណ្ឌារដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់ នេះធ្វើ ឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អបន្ថែមទៀត ។ ជាសាក្ខីភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែ រលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នា ស្ទើរតែគ្រប់វិស័យទាំងអស់។
ក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Manika Jain និងសហការីទាំងអស់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក ពង្រឹងនូវកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍ថា ៖«សម្គាល់ឃើញ ដូចលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែរថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រ តិបត្តិការស្ទើតែ គ្រប់វិស័យទៅហើយហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
សម្តេចតេជោបន្តថា អ្វីដែលជាការងារបន្តសម្ដេចតេជោបានជម្រាបជូនលោកជំទាវថា យើងគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមក ឱ្យទៅជាកិ ច្ចព្រ មព្រៀង ហើយកិច្ចព្រមព្រៀងដែលយើងបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈា នឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ ។ ជាមួយគ្នានោះដែរសម្តេតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អ្វីដែល យើងបានចុះហត្ថលេខាយើងគប្បីណាពិនិត្យមើលបន្ថែមទៀតក្នុងការពង្រឹងតួនាទី សហប្រតិ បត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
ជាទីបញ្ចប់សម្ដេចតេជោនា យករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកជំទាវ សូមជូនពរឱ្យបេ សកកម្មកាទូតរបស់លោកជំទាវ ទទួលបាននូវភាពជោគជ័យជាបន្ត បន្ទាប់ទៀតផងដែរ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព