Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់ក្រុងស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»

ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី ១១ខែកញ្ញា ឆ្នំា២០២០នេះ ធនាគារជាតិនៃកម្ពុជា បានសហការ ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់ក្រុង ស្តីពី «វិស័យមីក្រូហិ រញ្ញវត្ថុនៅកម្ពុជា» នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពី លោក និន សុខស្តី សមាជិក ក្រុមប្រឹក្សាភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុង ស្ទឹងត្រែង អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ មន្ត្រីធនា គារជាតិនៃកម្ពុជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១០០នាក់ ។

សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិ រញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិ ធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេល អនា គត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែល កំពុងរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ ។

នៅក្នុងសិក្ខាសាលានេះ មន្ត្រីធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ និងផ្តល់អនុសាស ន៍មួយចំនួន បន្ថែមលើវិធាន ការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជា កន្លងមករួមមាន ៖ ១ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ, ២ អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនា គារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាពដែល មានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញ វត្ថុនៅកម្ពុជា និង ៣ បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ ១៩ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9679940