Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ​មិន​ចង់​បរាជ័យ គួរ​ជៀសវាង​នូវ​កត្តា​៥ យ៉ាង​ដែល​នាំ​ឱ្យទៅ​មុខ​យឺត

រាជធានី​ភ្នំពេញ ៖ មាន​អ្នក​ជោគជ័យ​ជា​ច្រើន​ក្នុង​ពិភពលោក​ដែល​បាន​ចំណាយ​ពេលវេលា​ភាគច្រើន​របស់​គាត់​ទៅ​លើ​អា​ជី​កម្ម​របស់​ខ្លួន ហើយ​ការ​ចំណាយ​ពេលវេលា​នេះ គឺជា​ការ​ចំណាយ​ដែល​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​អ្នក​វិនិយោគ ឬ​អ្នកមាន​អាជីវកម្ម​ធំ ឬ​តូច​ក្នុង​ដៃ ។ ក៏​ព្រោះថា ពួក​គេ​ត្រូវការ​គិត​រិះរក​មធ្យោបាយ​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អាជីវកម្ម​របស់​ខ្លួន​បន្ត​ជោគជ័យ​តាម​យុគសម័យ​ទំនើប ។

ជា​រឿយ​ៗ​សម្រាប់​អ្នក​ជោគជ័យ​ភាគច្រើន បើ​យើង​មើលទៅ​ពួក​គាត់​យើង​ប្រាកដជា គិត​ថា​ពួក​គាត់​ប្រាកដជា​យក​មាសប្រាក់​ជា​ធំ ។ ប៉ុន្តែ​មាន​អ្នក​ជោគជ័យ​ខ្លះ​ជា​ពិសេស​អ្នក​ជោគជ័យ​ទៅ​លើ​បច្ចេកវិទ្យា ពួក​គាត់​បាន​គិត​ផ្សេង ព្រោះ​ពួក​គាត់​ឲ្យ​តម្លៃ​ទៅ​លើ​ពេលវេលា​ដូច្នេះ​ប្រសិនបើ​អ្នក​ដើរ​យឺត ឬ​ឈាន​យឺត​ជាងគេ​តែ​បន្តិច​នោះ​នឹង​បង្អាក់​អ្វីមួយ​សំខាន់​របស់​ពួក​គាត់​ក្នុង​ការ​ឈាន​ទៅ​មុខ ។

យ៉ាងណាមិញ លោក អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត បាន​លើក​សុភាសិត​មួយ ដែល​បាន​លើក​ឡើង​ថា កំហុស​របស់​មនុស្ស​ដែល​ធំ​បំផុត​គឺ «​ការ​ច្រ​លំ​ថា​ខ្លួ ន​ឯង នៅ​មាន​ពេលវេលា​ច្រើន​តទៅ​ទៀត ហើយ​ប្រហែស​មិន​ព្រម​ចាប់ផ្តើម​ធ្វើ​សកម្មភាព ដោយ​មាន​លេស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​» ។ នេះ​ជា​ការ​ស្រង់​សំដី​ផ្ទាល់​របស់ អ្នក​ជោគជ័យ​លំដាប់​ពិភពលោក​ម្នាក់ គឺ​លោក ស្ទិស ចប (Steve Jobs)​។

លោក អួន សា​រ៉ាត់ បាន​បន្ត​ថា មាន​កត្តា​ជា​ច្រើន ដែល​នាំ​ឱ្យ​មនុ​ស្សមានភាព​យឺតយ៉ាវ ដូចនេះ​ហើយ​លោក​ក៏​បាន​ធ្វើការ​បកស្រាយ​ដូច​ខាងក្រោម ៖ កត្តា​ទី​១ – មិន​បាន​កំណត់​កន្លែង​ដែល​យើង​ចង់ទៅ​ឱ្យ​បាន​ច្បាស់លាស់ ៖ ត្រង់នេះ មិន​ថា​ជា​គោលបំណង មិន​ថា​ជា​ក្តី​ស្រមៃ មិន​ថា​ជា​សុ​បិ​ន្ត ឬ​មិនជា​គោលដៅ គឺ​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ទើប​យើង​អាច​ធ្វើ​ដំណើរ ទៅ​ដល់​កន្លែង​ដែល​យើង​កំណត់​។ ប្រសិនបើ​យើង​មិន​មានការ​កំណត់​ច្បាស់លាស់​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​យើង​ស្ទាក់ស្ទើ អល់អែក រារែក និង​មានការ​សង្ស័យ ហើយ​មិន​អា​ធ្វើ​សកម្មភាព​លោះ​លះ លឿន​លោ​យ ឆ្ពោះទៅ​កាន់​អ្វីមួយ​ឱ្យ​ពិតប្រាកដ​នោះ​ទេ​។

កត្តា​ទី​២- មិន​បាន​ផ្តោតអារម្មណ៍ ៖ ជួនកាល​យើង​កំពុង​តែ​ធ្វើ​អ្វីមួយ ឬ​ក៏​រកស៊ី​អ្វីមួយ​ដែល​វា​មិន​ទាន់​ដំណើរការ​ល្អ​ប្រសើរ ឬ​ដំណើរការ​តិចតួច​ដែល​បាន​ផល​មក​រិ​ក​ៗ ប៉ុន្តែ​យើង​ក្រ​ឡែក​មើលទៅ​អ្នក​ដទៃ ឃើញ​គេ​កំពុង​តែ​ធ្វើ​កិច្ច​ការងារ ឬ​ក៏​មុខរបរ​ហាក់បីដូចជា​កាក់កប ចឹ​ង​យើង​ក៏​ផ្លាស់​ប្តូរ​អារម្មណ៍​នោះ​ភ្លាម ទៅ​ចាប់អារម្មណ៍​លើ​មុខរបរ​របស់​គេ​នោះ​វិញ ចង់​ឈប់​ធ្វើ​របស់​ខ្លួនឯង​។ ចឹ​ង​យើង​ដកអារម្មណ៍​នេះ​ចេញពី​កិច្ច​ការងារ​របស់​ខ្លួន ដល់​ពេល​ទៅ​ធ្វើ​វា​មិន​បាន​សមសួន​ដូច​បំណងប្រាថ្នា ទើប​ងាក​មក​ធ្វើ​ការងារ​ខ្លួនឯង​នេះ​វិញ នេះ​ហើយ​វា​មាន​ភាព​យឺតយ៉ាវ​ទៅ​មុខ​ដែរ​។

កត្តា​ទី​៣ – ទំលាប់​ពន្យា​ពេល ៖ ពេល​ខ្លះ​យើង​មាន​ទំលាប់​ពន្យា​ពេល យើង​តែងតែ អូ​ហ៌​!​ចាំ​សិន​ទៅ ចាំ​ស្អែក ចាំ​ថ្ងៃ ចាំ​ល្ងាច និង​ចាំ​ឆ្នាំ​ក្រោយ​ជាដើម​។ នេះ​មិនដឹង​ថា​ត្រូវ​មាន ចាំ​សិន ឬ​សិន​ប៉ុន្មាន​ដងនោះ​ទេ​។ សិន​ម្តង វា​អាច​នឹង​ស៊ីជី​វិត​យើង​ម្តង សិន​ម្តង​វា​គាស់​ជើង​យើង​ឱ្យ​យឺត​ដំណើរ​ម្តង អ្នក​ដែល​មាន​ទំលាប់​រង់ចាំ​ឬ​អ្នក​ដែល​មាន​ទំលាប់​ចាំ​សិន គឺជា​អ្នក​ដែល​កំពុង​បំផ្លាញ ពេលវេលា​ឬ​អាយុជីវិត​ខ្លួនឯង ហើយ​វា​ជា​កំហុស​ដ៏​ធំ​មួយ​។ កត្តា​ទី​៤- ការ​មិន​មាន​ផែនការ​ច្បាស់លាស់ ៖ យើង​ធ្វើ​តាម​ការ​នឹកឃើញ ធ្វើ​តាម​អារម្មណ៍ ធ្វើ​តាម​ស្ថានការណ៍​ទាក់ទាញ ឬ​ធ្វើ​តាម​ស្ថានការណ៍​រុញច្រាន គ្មាន​ការ​ព្យាយាម​ជា​ទៀងទាត់​។

ការ​ធ្វើ​ដោយ​គ្មាន​ផែនការ​ច្បាស់លាស់ និង​គ្មាន​ការ​ព្យាយាម ជា​ទៀងទាត់​បែប​នេះ វា​មិន​អាច​ជំរុញ​ឱ្យ​ខ្លួន​យើង​នេះ ឆ្ពោះទៅ​មុខ​បាន​លឿន​នោះ​ទេ​។ ហើយ​ម្យ៉ាងវិញទៀត វា​អាច​បណ្តាល​ឱ្យ​យើង​ជួប​បញ្ហា​ជា​ច្រើន​ផង​ដែរ នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ ប្រសិនបើ​យើង​មាន​ផែន​ការណ៍​ច្បាស់លាស់ នោះ​ប្រាកដជា​យើង​ក៏​ត្រៀម​ដំណោះស្រាយ​ផង​ដែរ​។ កត្តា​ទី​៥)- ការ​មិន​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង ៖ វា​ប្រៀប​បាន​ដូច​ជា​យើង​មាន​ពូថៅ​មួយ ដែល​យើង​មិន​បាន​សំលៀង​ផង តែ​បែរជា​យក​ទៅ​កាប់​ដើមឈើ ឬ​យើង​ធ្លាប់​បាន​សំលៀង​កាលពី​មួយ​ឆ្នាំ​មុន ហើយ​ទុក​ចោល​ធ្វើ​ឱ្យ​ច្រេះ​ចាស់​ហើយ យើង​យក​មក​កាប់​ដោយ​មិន​បាន​សំលៀង​ម្តងទៀត​។

អ្នកខ្លះ​ចេះ​វិជ្ជា​គុណ​ហើយ មានចំណេះ​ដឹង​ហើយ តែ​មិន​ប្រើប្រាស់ ឬ​មិន​បាន​អភិវឌ្ឍន៍​ខ្លួន​បន្ត​ទៀត បាន​តែ​ប៉ុណ្ណឹង​ហើយ យើង​ចេះ​ហើយ​ណា​នឹង​។ អ្នកខ្លះ​ទៀត យកចំណេះ​ដឹង​ដែល​ច្រេះ​ចាស់​នោះ យក​ប្រើ​ដល់​ពេល​ប្រើ​ហើយ​ក៏​មាន​បញ្ហា​ហើយរ​ត់ទៅ​សំលៀង​វិញ ទំ​រាំ​បាន​ប្រើ​វិញ គេ​ទៅ​មុខ​ទៀត​ហើយ ចឹ​ង​នឹង​ហើយ​ធ្វើ​ឱ្យ​យើង​ខាត​ពេលវេលា​។ ដូចនេះ​យើង​ត្រូវ​អភិវឌ្ឍន៍​ជា​ប្រចាំ និង​គ្រប់ពេលវេលា​៕ផ្តល់ចសិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9679821