លោក Ole Gunnar Solskjaer បានដឹកនាំក្រុមបិសាចក្រហម Manchester United ឲ្យយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ដោយលទ្ធផល ២-០ កាលពីយប់មិញ ធើ្វឲ្យក្រុម១៩ប្រកួតចុងក្រោយមិនដែលចាញ់គ្រប់កម្មវិធី, គ្មានគ្រូបង្វឹកអាចធើ្វដូច Ole បាននោះទេ ចាប់តាំងពី Sir Alex ចូលនិវត្ដ៍កាលពីឆ្នាំ២០១៣។
២គ្រាប់របស់បិសាចក្រហមយប់មិញធើ្វបានដោយ Marcus Rashford នាទីទី៤៥+ និង Anthony Martial នាទីទី៧៨។
លទ្ធផលនេះបានធើ្វឲ្យ Man Utd បន្ដក្ដីសង្ឃឹមក្នុងការប្រជែងយកចំណាត់ថ្នាក់ Top 4 ត្បិតពួកគេស្ថិតនៅចំណាត់ថ្នាក់ទី៥ដដែល មាន៦២ពិន្ទុ ស្មើគ្នានឹងក្រុមលេខ៤ Wolverhampton៕
ប្រភព៖ Opta