ភ្នំពេញ៖បុរសវ័យជាង ៣០ ឆ្នាំម្នាក់មិនដឹងមានវិបត្តអ្វី សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ជាប់របងវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តសេះ ហេតុការណ៍នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុនៅវេលាម៉ោង ១ និង ០០ នាទីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចមុខវត្តឃោសាចារ្យហៅវត្តសេះ តាមបណ្ដោយផ្លូវលេខ ៤៧ ភូមិ១៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងកាលពីព្រឺកមិញ គេឃើញបុរសខាងលើដើរចុះដើរឡើង ខាងក្រោមដើមពោធិ៍ កន្លែងកើតហេតុខាងលើ ដោយសភាពទឹកមុខជនរងគ្រោះ ស្រងូតស្រងាត់ហើយក៏បានខ្ចី ទូរសព្ទរបស់បងប្អូនប្រជាពលរដ្ឋ ខលនិយាយមិនដឹងថាគាត់ទាក់ទងទៅខាងណានោះទេ ហើយមកដល់វេលាម៉ោង ១ និង ០០ នាទីស្រាប់តែ
មានពូម៉ូតូឌុបម្នាក់មកឈប់នៅខាងក្រោមដើមពោធិ៍ដើម្បីចាប់ម៉ូយ ខណៈពេលនោះបានក្រឡេកទៅលើដើមពោធិក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់ នៅលើដើមពោធិ៍បាត់ទៅហើយ ក៏បានស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ ឋនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិឆ័យបានពិនិត្យទៅលើសពជនរងគ្រោះ បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ ដោយសារចងកខ្លួនឯងពិតប្រាកដមែន។
ក្រោយកើតហេតុពិនិត្យសពរួចសមត្ថកិច្ចបានយកសពជនរងគ្រោះទៅតំកល់ទុកជាបណ្តោះអាសន្ននៅវត្តទួលអស់លោករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ផេង ភាព